ក្រុមការងារគ្រប់គ្រងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ (MIS) នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ចុះធ្វើបច្ចុប្បន្នភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ចំនួន៧សង្កាត់ ក្នុងក្រុងពោធិ៍សាត់

ចែលរំលែក
photo 2023 09 23 10 21 33

ខេត្តពោធិ៍សាត់៖ នៅថ្ងៃពុធ-សុក្រ ៦-៨កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០-២២ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមការងារគ្រប់គ្រងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ (MIS) នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានចុះធ្វើបច្ចុប្បន្នភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ចំនួន៧សង្កាត់ ក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយមានការចូលរួម និងសហការពីលោក-លោកស្រីជាក្រុមប្រឹក្សាសង្កាត់ និងមេភូមិ សរុបចំនួន៧៨នាក់  ដោយទទួលបានលទ្ធផលដូចខាងក្រោម ៖

 

១. សង្កាត់ចំរើនផល សម្រេចបានទឹកស្អាត ៨១,៦៨% និងអនាម័យ ៨0%

២. សង្កាត់លលកស សម្រេចបានទឹកស្អាត ៨២,៨៦% និងអនាម័យ ៨៥%

៣. សង្កាត់ផ្ទះព្រៃ សម្រេចបានទឹកស្អាត ៩៩,៣៣% និងអនាម័យ ៩៧%

៤. សង្កាត់ព្រៃញី សម្រេចបានទឹកស្អាត ៩៤% និងអនាម័យ ៩២%

៥. សង្កាត់រលាប សម្រេចបានទឹកស្អាត ៩៣% និងអនាម័យ ៨៤%

៦. សង្កាត់ស្វាយអាត់ សម្រេចបានទឹកស្អាត ៩៤,៧១% និងអនាម័យ ៨៣%

៧. សង្កាត់បន្ទាយដី សម្រេចបានទឹកស្អាត ៩៦,៦៤% និងអនាម័យ ៩០%។

 

សរុបទិន្នន័យទូទាំងក្រុងពោធិ៍សាត់ ផ្នែកទឹកស្អាត សម្រេចបាន ៩២,៥៤% និងផ្នែកអនាម័យ សម្រេចបាន ៨៩%៕

photo 2023 09 23 10 21 30 2photo 2023 09 23 10 21 30photo 2023 09 23 10 21 31photo 2023 09 23 10 21 32 2photo 2023 09 23 10 21 32 3photo 2023 09 23 10 21 32photo 2023 09 23 10 21 33

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ