ឯកឧត្តមបណ្ឌិត​ អ៊ុក​ រ៉ាប៊ុន​ រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជេីញពិនិត្យស្ថានភាពផ្លូវជនបទដែលបានរងការខូច ដេីម្បីធ្វេីការជួសជុលបន្ទាន់ ចាប់ពីស្ពានគីហ្សូណាទៅដល់ស្ពានព្រែកតាកុច មានប្រវែងសរុប ៦៩,៥ គ.ម ឆ្លងកាត់១២ ឃុំ នៃស្រុកត្បូងឃ្មុំ និងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ
ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន បានទទួលជួបពិភាក្សាការងារជាមួយលោក John Stone ស្ថាបនិកនៃមូលនិធិគ្រួសារស្តូន រួមជាមួយតំណាងអង្គការ iDE និងUSAID
ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន ផ្ញើសារអបអរសាទរសម្តេចតេជោ ហ៊ុន សែន ដែលទទួលបាន
ពានរង្វាន់ «ភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចល្អ» ពីអង្គការសហព័ន្ធសន្តិភាពសកល
previous arrowprevious arrow
next arrownext arrow
Slider

បេសកកម្មក្រសួងអភិវឌ្ឍន៍ជនបទ

ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបានបង្កើតឡើងដោយច្បាប់នៃព្រះរាជាណាចក្រកម្ពុជា
ដែលប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០១៩៦/១២ ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ១៩៩៦។

ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប្រគល់បេសកកម្មឲ្យដឹកនាំ និងគ្រប់គ្រងវិស័យអភិវឌ្ឍន៍ជនបទនៃព្រះរាជាណាចក្រកម្ពុជា ដែលមានមុខងារនិងភារកិច្ចសំខាន់ៗដូចខាងក្រោម៖

  • កំណត់នយោបាយនិងយុទ្ធសាស្រ្តនៃការអភិវឌ្ឍន៍ជនបទ ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល
  • លើកទិសដៅផែនការយៈពេលខ្លី មធ្យម និងវែង លើការងារអភិវឌ្ឍន៍ជនបទដើម្បីកែលម្អស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រជារាស្រ្តជនបទឲ្យកាន់តែល្អប្រសើរឡើង កាត់បន្ថយជាបណ្តើរៗនូវភាពក្រីក្រ និងភាពខុសគ្នារវាងអ្នកជនបទនិងអ្នកទីក្រុង
  • ចូលរួមក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិក្នុងវិស័យអភិវឌ្ឍន៍ជនបទ ដោយកម្រិតសកម្មភាពការងារត្រឹមថ្នាក់គ្រួសារ ភូមិ និងឃុំ ក្នុងព្រះរាជាណាចក្រកម្ពុជា
  • សិក្សាស្រាវជ្រាវ ប្រមូលផ្តុំ និងគ្រប់គ្រងទិន្នន័យ ព័ត៌មាន ស្ថិតិ អំពីស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៅតំបន់ជនបទនៃព្រះរាជាណាចក្រកម្ពុជា ដោយគិតទាំងតំបន់ភ្នំ តំបន់ខ្ពង់រាប និងតំបន់វាលរាប។
  • អភិវឌ្ឍន៍ធនធានមនុស្សតាមរយៈការបណ្តុះបណ្តាលបច្ចេកទេសជំនាញ និងចំណេះដឹងដល់មន្រ្តី បុគ្គលិករាជការរបស់ក្រសួង។
អានបន្ត

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ស្វែងយល់ពីព្រឹត្តិការណ៍ និងព័ត៌មានថ្មីៗអំពីក្រសួងអភិវឌ្ឍន៍ជនបទ

ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភថវិកាមួយចំនួនដល់មន្រ្ដីរាជការមានពិការភាព

ដើម្បីចូលរួមអបអរសាទរក្នុងឱកាសទិវាជនមានពិការភាពកម្ពុជា លើកទី ២១ និងទិវាជនមានពិការភាពអន្ដរជាតិ លើកទី ៣៧ នាព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិត អ៊ុក ...
Read More

ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន បានអញ្ជើញពិនិត្យការដ្ឋានសាងសង់ និងជួសជុលផ្លូវ ស្ពាន ជាបន្ទាន់ ដែលទទួលរងការខូចខាតដោយសារទឹកជំនន់ ចាប់ពីគល់ស្ពានគីហ្សូណា ឃុំទន្លេបិទទៅដល់ស្ពានព្រែកតាកុច

នាព្រឹកថ្ងៃ ពុធ ១កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញពិនិត្យការដ្ឋានសាងសង់ និងជួសជុលផ្លូវ ស្ពាន ជាបន្ទាន់ ...
Read More

ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី ១០ ក្រោមប្រធានបទ “អនាម័យសម្រាប់ទាំងអស់គ្នា ” និងពិធីប្រកាសផ្សព្វផ្សាយផែនការសកម្មភាពជាតិជំហានទី ២ និងផែនការត្រៀមបម្រុងឆ្លើយតបគ្រោះអាសន្នស្ដីពី ការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ ឆ្នាំ២០១៩-២០២៣

នាព្រឹកថ្ងៃអង្គារ ១៥រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី ១០ ក្រោមប្រធានបទ "អនាម័យសម្រាប់ទាំងអស់គ្នា ...
Read More

ឯកឧត្តមបណ្ឌិត​ អ៊ុក​ រ៉ាប៊ុន​ រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជេីញពិនិត្យស្ថានភាពផ្លូវជនបទដែលបានរងការខូច ដេីម្បីធ្វេីការជួសជុលបន្ទាន់ ចាប់ពីស្ពានគីហ្សូណាទៅដល់ស្ពានព្រែកតាកុច មានប្រវែងសរុប ៦៩,៥ គ.ម ឆ្លងកាត់១២ ឃុំ នៃស្រុកត្បូងឃ្មុំ និងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

នាព្រឹកថ្ងៃសៅរ៍ ១២រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ វិច្ឆិកា​ ឆ្នាំ២០១៩​ ឯកឧត្តមបណ្ឌិត​ អ៊ុក​ រ៉ាប៊ុន​ រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ​ ឯកឧត្តម​បណ្ឌិត ជាម​ ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ...
Read More
Loading...

រចនាសម្ព័ន្ធគ្រប់គ្រង

យោងអនុក្រឹត្យលេខ ៧៨ អនក្រ.បក ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ១៩៩៧ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងអភិវឌ្ឍន៍ជនបទ, អនុក្រឹត្យលេខ ៥១ អនក្រ.បក ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០០១
ស្តីពីការធ្វើវិសោធនកម្មលើអនុក្រឹត្យលេខ ៧៨ អនក្រ.បក ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ១៩៩៧ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងអភិវឌ្ឍន៍ជនបទ
និងអនុក្រឹត្យលេខ ១១៣ អនក្រ.បក ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០០៨ ស្តីពីការបង្កើតនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងអភិវឌ្ឍន៍ជនបទ
អគ្គាធិការដ្ឋាន
  • ធ្វើអធិការកិច្ចជាប្រចាំលើ
    គ្រប់អង្គភាពក្រោមឱវាទក្រសួង
  • ធ្វើរបាយការណ៍​ជូន​រដ្ឋ​មន្រ្តី​ពី​ការ​ប្រព្រឹត្ត​ទៅ​របស់​អង្គភាព​ដែល​បាន​ធ្វើ​អធិការ​កិច្ច​រួច និង​ពី​មធ្យោបាយ​កែ​លម្អ​ការ​ប្រព្រឹត្ត​ទៅ​របស់​អង្គភាព​ទាំងនោះ
ទំព័រអង្គភាព របាយការណ៍អង្គភាព
អគ្គនាយកដ្ឋាន
រដ្ឋបាលនិងហិរញ្ញវត្ថុ
  • នាយកដ្ឋានរដ្ឋបាល និងបុគ្គលិក
  • នាយកដ្ឋានផ្គត់ផ្គង់ និងហិរញ្ញវត្ថុ
  • នាយក​ដ្ឋាន​ផែនការ​ និង​ទំនាក់​ទំនង​សាធារណៈ
  • នាយកដ្ឋានបណ្តុះបណ្តាល និងស្រាវជ្រាវ
  • នាយកដ្ឋានអភិវឌ្ឍន៍ជនជាតិ
    ភាគតិច
ទំព័រអង្គភាព របាយការណ៍អង្គភាព
អគ្គនាយកដ្ឋាន
បច្ចេកទេស
  • នាយកដ្ឋានផ្លូវលំជនបទ
  • នាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ
  • នាយកដ្ឋានថែទាំសុខភាពជនបទ
  • នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍
  • នាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ច
    សហគមន៍
ទំព័រអង្គភាព របាយការណ៍អង្គភាព
នាយកដ្ឋាន
សវនកម្មផ្ទៃក្នុង
ទំព័រអង្គភាព របាយការណ៍អង្គភាព
មន្ទីរអភិវឌ្ឍន៍ជនបទ
រាជធានី-ខេត្ត
  • នៅតាមខេត្តឬក្រុង​នីមួយៗ​ មាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​ឬ​ក្រុង​មួយ​ ដែល​ទទួល​បន្ទុក​អនុវត្ត​និង​សម្រប​សម្រួល​សកម្មភាព​របស់​ក្រសួង​អភិវឌ្ឍន៍​ជនបទ
ទំព័រអង្គភាព របាយការណ៍អង្គភាព

គម្រោងចម្បងៗ

គម្រោងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ និងការគ្រប់គ្រងទេសភាពប្រកបដោយចីរភាពនៅក្នុងប្រទេសកម្ពុជា
គម្រោងកែលម្អផ្លូវជនបទជំហានទី២
កម្មវិធីកែលម្អហេដ្ឋារចនាសម្ព័ន្ធជនបទជំហានទី៤
គម្រោងគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា និងអាស៊ីអាគ្នេយ៍

វីដេអូរបស់ក្រសួងអភិវឌ្ឍន៍ជនបទ

ទស្សនាវីដេអូនានារបស់ក្រសួងអភិវឌ្ឍន៍ជនបទ

ប្រព័ន្ធព័ត៌មានវិទ្យារបស់ក្រសួងអភិវឌ្ឍន៍ជនបទ

Facebook Posts

This message is only visible to admins.

Problem displaying Facebook posts. Backup cache in use.
Click to show error

Error: Error validating access token: Session has expired on Saturday, 30-Nov-19 08:13:26 PST. The current time is Thursday, 12-Dec-19 20:53:05 PST.
Type: OAuthException
Solution: See here for how to solve this error

កាលពីថ្ងៃទី ២៨-២៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ ឯកឧត្តម នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្នុងនាមជាសមាជិកប្រតិភូកម្ពុជា បានទៅចូលរួមក្នុងកិច្ចប្រជុំការពាររបាយការណ៍ជាតិស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍ នៅ​អគារ​ Palais de Wilson របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ទីក្រុងហ្សឺណែវ ប្រទេសស្វីស ដឹកនាំដោយឯកឧត្តមបណ្ឌិត ជេត ជាលី អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាប្រធានប្រតិភូកម្ពុជា។ ... See MoreSee Less

View on Facebook

នាព្រឹកថ្ងៃ ពុធ ១កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញពិនិត្យការដ្ឋានសាងសង់ និងជួសជុលផ្លូវ ស្ពាន ជាបន្ទាន់ ដែលទទួលរងការខូចខាតដោយសារទឹកជំនន់ ចាប់ពីគល់ស្ពានគីហ្សូណា ឃុំទន្លេបិទទៅដល់ស្ពានព្រែកតាកុច ដែលមានប្រវែង ៦៩,៥ គ.ម ស្ថិតនៅក្នុងស្រុកត្បូងឃ្មុំ និងស្រុកក្រូចឆ្មារ និងកំណាត់ផ្លូវពីឃុំប៉ឹស២ ទៅឃុំឈូក ដែលមាន ប្រវែង ៩ គ.ម ស្ថិតក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ៕ ... See MoreSee Less

View on Facebook

នាព្រឹកថ្ងៃអង្គារ ១៥រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០១៩ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី ១០ ក្រោមប្រធានបទ "អនាម័យសម្រាប់ទាំងអស់គ្នា " និងពិធីប្រកាសផ្សព្វផ្សាយផែនការសកម្មភាពជាតិជំហានទី ២ និងផែនការត្រៀមបម្រុងឆ្លើយតបគ្រោះអាសន្នស្ដីពី ការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ ឆ្នាំ ២០១៩-២០២៣។ ... See MoreSee Less

View on Facebook

នាព្រឹកថ្ងៃសៅរ៍ ១២រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៣ វិច្ឆិកា​ ឆ្នាំ ២០១៩​ ឯកឧត្តមបណ្ឌិត​ អ៊ុក​ រ៉ាប៊ុន​ រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ​ ឯកឧត្តម​បណ្ឌិត ជាម​ ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងមន្រ្តីជំនាញ បានអញ្ជេីញពិនិត្យស្ថានភាពផ្លូវជនបទដែលបានរងការខូច ដេីម្បីធ្វេីការជួសជុលបន្ទាន់ ចាប់ពីស្ពានគីហ្សូណាទៅដល់ស្ពានព្រែកតាកុច មានប្រវែងសរុប ៦៩,៥ គ.ម ឆ្លងកាត់១២ ឃុំ នៃស្រុកត្បូងឃ្មុំ និងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ រួមមាន :

១. ពីស្ពានគីហ្សូណា​ ស្ថិតក្នុង​ ឃុំទន្លេបិទ​ ទៅឃុំជីរោជ៍ ទី ១ ឃុំបឹងព្រួល និងឃុំពាមជីលាំង មានប្រវែង ២០​ គ.ម ស្ថិតក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

២ . ពីឃុំកំពង់ទ្រាស​ ទៅឃុំព្រែកអាជី ឃុំទ្រា​ ឃុំក្រូចឆ្មារ ឃុំស្វាយឃ្លាំង ឃុំប៉ឺស ២ ឃុំប៉ឺស និងឃុំរការខ្នុរ មានប្រវែង ៤៩,៥០០ គ.មស្ថិតក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្នុំ​ ។
... See MoreSee Less

View on Facebook

នាថ្ងៃសុក្រ ១១រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានទទួលជួបពិភាក្សាការងារជាមួយលោក John Stone ស្ថាបនិកនៃមូលនិធិគ្រួសារស្តូន រួមជាមួយតំណាងអង្គការ iDE និងUSAID។ ក្នុងជំនួបពិភាក្សានេះដែរ លោក John Stone បានសម្តែងការអបអរសាទរដល់សមិទ្ធផលដែលរាជរដ្ឋាភិបាលកម្ពុជាទទួលបានពីវិស័យអនាម័យជនបទ និងថ្លែងអំណរគុណដល់ក្រសួងអភិវឌ្ឍន៍ជនបទសម្រាប់កិច្ចសហប្រតិបត្តិការដ៍ល្អជាមួយអង្គការដៃគូក្នុងការចូលរួមអភិវឌ្ឍវិស័យអនាម័យជនបទ។ ក្នុងឱកាសនោះដែរ តំណាងអង្គការ iDE បានលើកឡើងពីផែនការអនាម័យជនបទនៅកម្ពុជា សម្រាប់ ឆ្នាំ២០២៣ ដែលស្ថិតក្រោមកិច្ចសហប្រត្តិការរវាងមូលនិធិគ្រួសារស្តូន, USAID, iDE និងក្រសួងអភិវឌ្ឍន៍ជនបទ ដែលផ្តោតជាសំខាន់លើការជួយប្រជាពលរដ្ឋនៅជនបទឲ្យរួចផុតពីការបន្ទោរបង់ពាសវាលពាសកាល ដល់ភូមិចំនួន ១៦០០ ភូមិ ស្ថិតក្នុងខេត្តស្វាយរៀង ព្រៃវែង កណ្តាល កំពង់ធំ សៀមរាប និងឧត្តរមានជ័យ សរុបទឹកប្រាក់ចំនួន ១០លានដុល្លារសហរដ្ឋអាមេរិក។ ... See MoreSee Less

View on Facebook

ក្រសួងអភិវឌ្ឍន៍ជនបទ

អាសយដ្ឋាន៖ ផ្លូវលេខ ១៦៩(ឆេកូឆ្លូវ៉ាគី) កាច់ជ្រុងមហាវិថីសហព័ន្ធរុស្ស៊ី
រាជធានីភ្នំពេញ
ទូរស័ព្ទលេខៈ +៨៥៥ ២៣ ៨៨៤ ៥៣៩
ទូរសារលេខៈ +៨៥៥ ២៣ ៩៩១ ១១៧
អ៊ីម៉ែល: Info@mrd.gov.kh
គេហទំព័រ: www.mrd.gov.kh
ទំព័រហ្វេសប៊ុក: www.facebook.com/mrdcambodia
YouTube Channel: www.youtube.com/MinistryofRuralDevelopment

ផែនទីបង្ហាញទីតាំងទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ

សូមស្វាគមន៍ និងថ្លែងអំណរគុណការចូលមកកាន់គេហទំព័ររបស់ក្រសួងអភិវឌ្ឍន៍ជនបទ។
នេះគឺជាគេហទំព័រថ្មីដែលទើបត្រូវបានរៀបចំនិងកែលម្អរួច
ហើយយើងខ្ញុំកំពុងដំណើរការរៀបចំនិងបញ្ចូលអត្ថបទឯកសារជាបន្តបន្ទាប់ទាំងថ្មីនិងចាស់។
លោកអ្នកអាចស្វែងរកឯកសារនិងព័ត៌មាននានាពីមុនៗ ដោយទាញទៅផ្នែកខាងក្រោមនៃទំព័រដើមនេះ
រួចចុចត្រង់ថា គេហទំព័រចាស់របស់ក្រសួងអភិវឌ្ឍន៍ជនបទ។ សូមអរគុណ !