
ឯកឧត្តម សុខ សុគន្ធ អញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្តីពី សេចក្តីព្រៀងបច្ចុប្បន្នកម្មអនុក្រិត្យស្តីពីការគ្រប់គ្រងការវិនិយោគសាធារណៈ និងគោលការណ៍ណែនាំរួមស្តីពីយន្តការគាំទ្រហិរញ្ញវត្ថុសម្រាប់សិក្សាសមិទ្ធិលទ្ធភាព និងរៀបចំគម្រោង
- ៤ ម៉ោងមុន ថ្ងៃទី៣០ ខែមេសា ២០២៥
- សកម្មភាពក្រសួង

រាជធានីភ្នំពេញ ៖ នាថ្ងៃអង្គារ ៣កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម សុខ សុគន្ធ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយលោកស្រី ខូវ ណៃឡេង អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ បានអញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្តីពី សេចក្តីព្រាងបច្ចុប្បន្នកម្មអនុក្រឹត្យស្តីពីការគ្រប់គ្រងការវិនិយោគសាធារណៈ និងគោលការណ៍ណែនាំរួមស្តីពីយន្តការគាំទ្រហិរញ្ញវត្ថុសម្រាប់សិក្សាសមិទ្ធិលទ្ធភាព និងរៀបចំគម្រោង ដែលរៀបចំឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្រោមការដឹកនាំសម្របសម្រួលផ្ទាល់ដោយ ឯកឧត្ដម ប៉ែន ធីរុង្គ រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលធ្វើឡើងនៅសណ្ឋាគារ សុខាភ្នំពេញ មានរយៈពេលមួយថ្ងៃពេញ ដោយមានការអញ្ជើញចូលរួមផងដែរពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័ន រាជធានី ខេត្ត និងអង្គការដៃគូពាក់ព័ន្ធជាច្រើន ក្នុងគោលបំណងផ្ដោតទៅលើ ៖
១. ការសម្របសម្រួល និងរៀបចំការពិនិត្យឡើងវិញ និងធ្វើបច្ចុប្បន្នកម្មអនុក្រឹត្យស្តីពីការគ្រប់គ្រងការវិនិយោគសាធារណៈ និងគោលការណ៍ណែនាំរួមស្តីពីយន្តការគាំទ្រហិរញ្ញវត្ថុសម្រាប់សិក្សាសមិទិ្ធលទ្ធភាព និងរៀបចំគម្រោង (Overall PDF Guidelines)
២. សេចក្តីព្រាងគោលការណ៍ណែនាំរួមទូទៅស្តីពីការគ្រប់គ្រងការវិនិយោគសាធារណៈ (General Guideline on Public Investment Management (GGPIM))
៣. សេចក្តីព្រាងការធ្វើបច្ចុប្បន្នកម្មអនុក្រឹត្យស្តីពីការគ្រប់គ្រងការវិនិយោគសាធារណៈ (Sub-Decree on PIM)
៤. សេចក្តីព្រាងគោលការណ៍ណែនាំរួមស្តីពីយន្តការគាំទ្រហិរញ្ញវត្ថុសម្រាប់សិក្សាសមិទ្ធិលទ្ធភាព និងរៀបចំគម្រោង (Overall PDF Guidelines)៕