
ឯកឧត្ដម ពុត ហេម៉ុណ្ណា អញ្ចើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែមេសា និងទិសដៅការងារខែឧសភា របស់មជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ
- ៣ ម៉ោងមុន ថ្ងៃទី៣០ ខែមេសា ២០២៥
- សកម្មភាពក្រសួង

ខេត្តកំពង់ស្ពឺ ៖ នាព្រឹកថ្ងៃចន្ទ ២កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្ដម ពុត ហេម៉ុណ្ណា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ចើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែមេសា និងទិសដៅការងារខែឧសភា របស់មជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ។ កិច្ចប្រជុំខាងលើមានការអញ្ជើញចូលរួមពីលោកស្រី ផាត សុគន្ធា អនុប្រធានការិយាល័យ នៃនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ ព្រមទាំងលោកប្រធាននាយកមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ លោកនាយករងមជ្ឈមណ្ឌលទាំង២ លោក លោកស្រី ប្រធានការិយាល័យ អនុប្រធានការិយាល័យ និងមន្ត្រីនៃមជ្ឍមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េទាំងអស់។
បន្ទាប់ពីបានស្ដាប់របាយការណ៍សង្ខេមពីវឌ្ឍនភាពការងាររបស់មជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េដោយលោក ហ៊ុន ប៊ុនរ៉ា នាយកមជ្ឈមណ្ឌលរួមមក ឯកឧត្ដមអនុរដ្ឋលេខាធិការ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងអនុវត្តការតាមផែនការដែលបានគ្រោងទុក ព្រមទាំងពាំនាំនូសាផ្ដាំផ្ញើសាកសួរសុខទុក្ខ ដោយក្ដីនឹករលឹកពីសំណាក់ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងបានផ្ដល់អនុសាសន៍ផ្ដាំផ្ញើឱ្យមន្ត្រីទាំងអស់របស់មជ្ឈមណ្ឌលខិតខំបពេញភារកិច្ចបន្ថែមទៀត និងរក្សាសាមគ្គីភាពផ្ទៃឱ្យបានល្អប្រសើរ។
ឆ្លៀតឱកាសនោះ ឯកឧត្ដមអនុរដ្ឋលេខាធិការ បានចុះត្រួតពិនិត្យមើលបរិវេណអគារមជ្ឈមណ្ឌល បន្ទប់ម៉ាស៊ីនភ្លើង បន្ទប់អាងទឹក រោងដាំបន្លែមណ្ឌល និងទីតាំងចិញ្ចឹមមាន់របស់មន្ត្រីមជ្ឈមណ្ឌល និងបានណែនាំឲ្យក្រុមការងារមជ្ឈមណ្ឌលខិតខំបន្តទៀត៕