ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញទៅសួរសុខទុក្ខ លោក ទិត្យ សុផា នៅមន្ទីរពេទ្យកាល់ម៉ែត
៩ នាទីមុន ថ្ងៃទី២៣ ខែមេសា ២០២៥
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអគ្គនាយក បានអញ្ជើញទៅសួរសុខទុក្ខ លោក ទិត្យ សុផា អគ្គធិការរងនៃអគ្គធិការដ្ឋាន ក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានជួបឧប្បត្តិហេតុការងារកាលពីថ្ងៃអង្គារ ទី២២ ខែមេសា ឆ្នាំ២០២៥ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី និងប្រតិភូរួមដំណើរ បានបង្ហាញនូវការសោកស្ដាយ និងបានជូនពរ លោក ទិត្យ សុផា ឱ្យឆាប់ជាសះស្បើយ និងមានសុខភាពរឹងមាំឡើងវិញក្នុងពេលឆាប់ៗខាងមុខ៕