
លោកជំទាវ ម៉ាត់ ម៉ារ៉ា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារបញ្ជ្រាបយេនឌ័រត្រីមាសទី១ និងលើកទិសដៅការងារសម្រាប់ត្រីមាសទី២ ឆ្នាំ២០២៥
- ១ ថ្ងៃមុន ថ្ងៃទី១១ ខែមេសា ២០២៥
- សកម្មភាពក្រសួង

រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការ តំណាដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារបញ្ជ្រាបយេនឌ័រត្រីមាសទី១ និងលើកទិសដៅការងារសម្រាប់ត្រីមាសទី២ ឆ្នាំ២០២៥ របស់ក្រុមការងារយេនឌ័រក្រសួងអភិវឌ្ឍន៍ជនបទ ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ជាអនុប្រធានក្រុមការងារយេនឌ័រ អគ្គនាយករង អគ្គាធិការង ប្រធាននាយកដ្នាន អនុប្រធាននាយកដ្ឋាន អធិការរង អនុប្រធានការិយាល័យ សរុប ២៧ នាក់ ស្រី ២០នាក់ ។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ផ្សព្វផ្សាយរបាយការណ៏បូកសរុបលទ្ធផល និងសកម្មភាពការងារដែលបានអនុវត្តក្នុងត្រីមាសទី១ ការបែកចែកក្រុមចុះតាមដាននិងវាយតម្លៃការបព្រ្ជាបយេនឌ័រនៅតាមមន្ទីរអភិវឌ្ឍន៍ជនបទ និងផែនការសកម្មភាពដែលត្រូវអនុវត្តបន្តនៅក្នុងឆ្នាំ២០២៥ របស់ក្រុមការងារយេនឌ័រនៃក្រសួងអភិវឌ្ឍន៍ជនបទ៕