เว็บหวยออนไลน์

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារអភិវឌ្ឍន៍ជនជាតិដើមភាគតិច ក្នុងព្រះរាជាណាចក្រកម្ពុជា

ចែលរំលែក

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ និងផែនការសកម្មភាពចុះធ្វើសិក្ខាសាលាបណ្តុះបណ្តាល ដើម្បីជំរុញការងារកំណត់អត្តសញ្ញាណ និងការងារអភិវឌ្ឍន៍ជនជាតិដើមភាគតិច ក្នុងខេត្តគោលដៅ នៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន ថ្នាក់ដឹកនាំ ព្រមទាំងមន្ដ្រីរាជការជំនាញនៃនាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច។

 

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ បានធ្វើកិច្ចអន្ដរាគមន៍ស្ដីពីតួនាទីភារកិច្ចរបស់នាយកដ្ឋាន និងការធ្វើបទបង្ហាញអំពីសមិទ្ធផលដែលនាយកដ្ឋានសម្រេចបាននាពេលកន្លងមក ដោយ លោកស្រី នួន មុនីចិន្ដា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច។ បន្ទាប់ពីស្ដាប់កិច្ចអន្ដរាគមន៍ និងបទបង្ហាញរួចមក ឯកឧត្តម ឆាយ ឫទ្ធិសែន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីជំនាញទាំងអស់ ដែលបានខិតខំបំពេញការងារឱ្យសម្រេចបានលទ្ធផលល្អគួរឱ្យកត់សម្គាល់ ព្រមទាំងបានផ្ដល់ឱកាសជូនអង្គប្រជុំផ្ដល់មតិយោបល់ ដែលជាធាតុចូលលើនីតិវិធីនៃការចុះបញ្ជីទទួលស្គាល់អត្តសញ្ញាណជនជាតិដើមភាគតិច ដើម្បីពន្លឿនការអនុវត្តការងារនេះ ឱ្យកាន់តែឆាប់រហ័ស និងទទួលបានជោគជ័យ។

 

សូមបញ្ជាក់ជូនថា គិតត្រឹមខែមីនា ឆ្នាំ២០២៥ នេះ ក្រសួងអភិវឌ្ឍន៍ជនបទ បានចេញលិខិតទទួលស្គាល់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច បានចំនួន ២១៣សហគមន៍ ក្នុងចំណោមសហគមន៍ជនជាតិដើមភាគតិចសរុបចំនួន ៤៥៥សហគមន៍ ដែលមាននៅក្នុងខេត្តគោលដៅទាំង ១៥ នៅក្នុងប្រទេសកម្ពុជា រួមមានខេត្តរតនគិរី, មណ្ឌលគិរី, ក្រចេះ, ព្រះវិហារ, កំពង់ធំ, ស្ទឹងត្រែង, ឧត្តរមានជ័យ, កំពង់ចាម, ពោធិ៍សាត់, កំពង់ស្ពឺ, កោះកុង, បាត់ដំបង, ព្រះសីហនុ,បន្ទាយមានជ័យ និងសៀមរាប៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ

ซื้อหวยออนไลน์