លោក ស្រ៊ិន ពុទ្ធី បានអញ្ជើញចុះត្រួតពិនិត្យ និងវាយតម្លៃចុងក្រោយប្រព័ន្ធចែកចាយទឹកតាមបណ្ដាញបំពង់ខ្នាតតូចសហគមន៍ នៅភូមិថ្នល់កោង ឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារ

ចែលរំលែក

ខេត្តព្រះវិហារ៖នាថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំ រោង ឆស័ក ព.ស.២៥៦៨ ត្រូវ នឹងថ្ងៃទី៤ ខែ មេសា ឆ្នាំ២០២៥ លោក ស្រ៊ិន ពុទ្ធី ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ និងជានាយក គម្រោង ធនាគារអភិវឌ្ឍន៍អាសុី ADB និងក្រុមការងារបាន អញ្ជើញចូលរួមអមដំណើរក្រុមបេសកកម្មរបស់ធនាគារអភិវឌ្ឍន៍អាសុី ដែលដឹកនាំដោយលោកស្រី Siti Hassanah ដើម្បីចុះត្រួតពិនិត្យ និងវាយតម្លៃចុងក្រោយប្រព័ន្ធចែកចាយទឹកតាមបណ្ដាញបំពង់ខ្នាតតូចសហគមន៍ នៅភូមិថ្នល់កោង ឃុំរំដោះ ស្រុករវៀង និងស្ថានីយផលិតទឹកស្អាតពីបរិយាកាសសហគមន៍ នៅភូមិកោះកេរ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។ អ្នកចូលរួមបេសកកម្មនេះមានចំនួនសរុបទាំងអស់ ១៨ នាក់(ស្រី ០៥ នាក់)។ ក្រុមការងារបានជួបសំណេះសំណាល និងសាកសួរព៍ត័មានជាមួយគណៈកម្មការគ្រប់គ្រងប្រព័ន្ធ និងស្ថានីយ និងបងប្អូនអ្នកទទួលផល រួមមានដូចខាងក្រោម៖

 

១-ប្រព័ន្ធចែកចាយទឹកនេះបានបម្រើជូនប្រជាពលរដ្ឋចំនួន ២៥៤ ខ្នងផ្ទះ

២-តម្លៃសេវាទឹក ២.០០០ រៀល ក្នុងមួយម៉ែត្រគូប

៣-ប្រាក់ចំណូលពីការលក់សេវាទឹកបានចំនួន ៦០០.០០០ រៀល-៧០០.០០០ រៀលក្នុងមួយខែ

៤-គណៈកម្មការចំនួន ០៥ នាក់ ទទួលបានប្រាក់លើកទឹកចិត្តចំនួន ៥០.០០០ រៀល/ម្នាក់/ខែ

៥-ថវិកាទុកសម្រាប់ដំណើរការ និងថែទាំប្រព័ន្ធ គឺ ១០០.០០០ រៀល ជារៀងរាល់ខែ

៦-តម្លៃសេវាទឹកគ្រោងនឹងដំឡើងដល់ ២.៥០០ រៀល ក្នុងមួយម៉ែត្រគូប ចាប់ពីខែកក្កដា

៧-ម៉ាសុីននេះផលិតទឹកស្អាតបានតែ ៣០០-៣៥០ លីត្រប៉ុណ្ណោះក្នុងមួយថ្ងៃ។ទឹកនេះប្រើប្រាស់សម្រាប់តែផឹកទេ។

៨-តម្លៃសេវាកម្មទឹក ០១ ប៊ីដុង(២០ លីត្រ) គឺ ២.០០០ រៀល។

៩-នៅរដូវប្រាំង ទឹកមានធុំក្លិនផ្សែង គឺដោយសារ គេដុតព្រៃឈើនៅក្បែរស្ថានីយ។

១០-គណៈកម្មការធ្វើការដោយស្ម័គ្រចិត្ត មិនមានប្រាក់ខែទេ។

១១-ថវិកាដែលបានមកពីលក់សេវាកម្មទឹក គឺទុកសម្រាប់ការជួសជុល និងថែទាំស្ថានីយ។

១២-ដើម្បីធានាឲ្យស្ថានីយនេះមាននិរន្តរភាព ក្រុមការងារបានស្នើសុំឲ្យគណៈកម្មការដំឡើងតម្លៃសេវាកម្មទឹកដល់ ២.៥០០ រៀលក្នុងមួយប៊ីដុង។

១៣-ក្រុមការងារបានលើកទឹកចិត្តឲ្យគណៈកម្មការស្វែងរកយុទ្ធសាស្រ្តទីផ្សារដើម្បីបង្កើនចំណូលសេវាកម្មទឹក។

១៤-សូមឲ្យរដ្ឋបាលស្រុក អាជ្ញាធរឃុំចូលរួមបដិភាគថវិកាដើម្បីទ្រទ្រង់ស្ថានីយឲ្យមាននិរន្តរភាព និង

១៥-សូមឲ្យគណៈកម្មការជូតសម្អាតផ្ទាំងសូឡាជារៀងរាល់ខែ។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ