ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញត្រួតពិនិត្យ វាយតម្លៃ និងដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្នស្ពានបេតុង ចំនួន ១កន្លែង ប្រវែង ៧៥ម៉ែត្រ និងស្ថាបនាផ្លូវក្រាលបេតុង ២២៩ ម៉ែត្រ។

ចែលរំលែក

ខេត្តពោធិ៍សាត់ ៖ នារសៀលថ្ងៃអង្គារ ៤កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយឯកឧត្តម គង់ អៀង អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងប្រតិភូអមដំណើរ បានអញ្ជើញត្រួតពិនិត្យ វាយតម្លៃ និងដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្នស្ពានបេតុង ចំនួន ១កន្លែង ប្រវែង ៧៥ម៉ែត្រ និងស្ថាបនាផ្លូវក្រាលបេតុងសងខាងក្បាលស្ពាន ប្រវែង ២២៩ម៉ែត្រ ស្ថិតនៅភូមិស្ពាន ឃុំកណ្តៀង ទៅភូមិព្រៃក្តី ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ និងអនុវត្តគម្រោងសាងសង់ដោយកងវិស្វកម្មក្រសួងការពារជាតិ។

 

សូមបញ្ជាក់ជូនផងដែថា ៖ ស្ពានខាងលើបានរងការខូចខាតដោយគ្រោះទឹកជំនន់កាលពីចុងឆ្នាំ ២០២៣ និងចាប់ផ្តើមធ្វើការស្ថាបនាកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ និងបានបញ្ចប់ជាស្ថាបពរនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ក្រោមការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលសម្តេចតែងតែគិតគូរជានិច្ចចំពោះសុខទុក្ខ និងការលំបាករបស់បងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ