ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញទៅពិនិត្យការងារសាងសង់ផ្លូវក្រាលល្បាយក្រួស ចំនួន ១ខ្សែ ដែលគ្រោងលើកគម្រិតគុណភាពជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) នៅក្នុងខេត្តកំពង់ធំ។

ចែលរំលែក

ខេត្តកំពង់ធំ៖ នារសៀលថ្ងៃចន្ទ ៣កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងប្រតិភូរួមដំណើរ នៃក្រសួងទាំងពីរបានអញ្ជើញទៅពិនិត្យការដ្ឋានសាងសង់ទំនប់ផ្គត់ផ្គង់ទឹកដងកាំបិតខេត្តកំពង់ធំ ដែលមានទំនប់បង្ហៀរទឹក ប្រវែង ៣០៦ម៉ែត្រ ទទឹងខ្នងលើ ៧ម៉ែត្រ ដោយប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការពីសាធារណរដ្ឋប្រជាមានិតចិន អនុវត្តដោយក្រសួងធនធានទឹក និងឧតុនិយម។ បន្ទាប់មក ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានបន្តដឹកនាំប្រតិភូជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសនៃក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យផ្លូវក្រាលល្បាយក្រួស ១ខ្សែទៀត ដែលមានប្រវែង ២៨គ.ម ទទឹង ៧ម៉ែត្រដែលគ្រោងលើកកម្រិតគុណភាពជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) នាពេលខាងមុខ។ ខ្សែផ្លូវនេះស្ថិតនៅក្នុងភូមិជរ ឃុំសណ្តាន់ ទៅភូមិស្រែវាលកើត ឃុំដងកាំបិត ស្រុកសណ្ដាន់ ដោយឆ្លងកាត់ភូមិចំនួន ៨ភូមិ និងមានប្រជាជនអាស្រ័យផលដោយផ្ទាល់សរុបចំនួន ១,៣៤២គ្រួសារ ស្មើនឹង ៥,៧៣៤នាក់ ស្រី ២,៨៥៦នាក់ ហើយក៏ជាខ្សែផ្លូវដែលតភ្ជាប់ទៅកាន់ទំបន់អាងទឹកដងកាំបិត ដែលនិងប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការជានៅពាក់កណ្តាលឆ្នាំ ២០២៧ ផងដែរ៕

DCIM100MEDIADJI_0079.JPG
default
default
default
default
default

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ