
ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញត្រួតពិនិត្យ វាយតម្លៃ និងដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្នស្ពានបេតុង ចំនួន ១កន្លែង ប្រវែង ៧៥ម៉ែត្រ និងស្ថាបនាផ្លូវក្រាលបេតុង ២២៩ ម៉ែត្រ។
១១ នាទីមុន ថ្ងៃទី១ ខែមេសា ២០២៥
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ១៥រោច ខែផល្គុន ឆ្នំារោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នំា២០២៥ ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំផ្តល់គ្រឿងឥស្សរិយយសជូនមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា ដែលបានបំពេញការងារលើសពីរយៈពេល១០ឆ្មាំ និងពុំធ្លាប់ទទួលបានគ្រឿងឥស្សរិយយស ដែលស្ថិតក្នុងក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ។
កិច្ចប្រជុំនេះមានការចូលរួមពីលោក លោកស្រីជាអគ្គនាយករងរដ្ឋបាលនិងហិរញ្ញ អគ្គនាយករងបច្ចេកទេស អគ្គាធិការរង ប្រធាននាយកដ្ឋានរដ្ឋបាលនិងបុគ្គលិក អនុប្រធាននាយកដ្ឋាននិងប្រធានការិយាល័យរដ្ឋបាលនិងកិច្ចការទូទៅគ្រប់នាយកដ្ឋាន និងប្រធានការិយាល័យរដ្ឋបាលទាំង២៥ រាជធានី-ខេត្ត តាមប្រព័ន្ធនិម្មិត zoom សរុបចំនួន ៥១នាក់។