ឯកឧត្តម ឆាយ ឫទ្ធិសែន ដឹកនាំគណៈប្រតិភូក្រសួងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន

ចែលរំលែក

រាជធានីភ្នំពេញ៖ រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ១កើត  ខែចេត្រ  ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥  ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទរួមមាន ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ  ឯកឧត្តម រដ្ឋលេខាធិការ  អនុរដ្ឋលេខាធិការ អគ្គនាយក អញ្ជើញទៅគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ត្រូវជាបងប្រុសច្បងរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលមរណភាព នៅវេលាម៉ោង ២៖២៧នាទីព្រឹក ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៧៨ឆ្នាំ ដោយរោគាពាធ។

 

ឯកឧត្តមរដ្ឋមន្រ្តី បានសម្ដែងនូវការសោកស្តាយស្រណោះអាឡោះអាល័យ និងបានចូលរួមរំលែកនូវមរណទុក្ខជាមួយ ក្រុមគ្រួសារនៃសព ដោយក្តីសង្វេគជាទីបំផុត ព្រមទាំងបានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន  បានសោយសុខក្នុងសុគតិភពកុំបីក្លាយទៅជាបការៈដទៃឡើយ ។

 

សូមរំលឹកផងដែរថា ពីធីបុណ្យសព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានប្រារព្ធឡើងនៅភូមិគ្រឹះលេខ ១៧ ផ្លូវ ៣៣៥ ភូមិ ២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក

រាជធានីភ្នំពេញ ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ