ឯកឧត្តម ពុត ហេម៉ុណ្ណា ទទួលជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន Sichuan Baichuan Siwei Information Technology Co, Ltd. នៃសាធារណរដ្ឋប្រជាមានិតចិន

ចែលរំលែក

រាជធានីភ្នំពេញ៖នាថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ពុត ហេម៉ុណ្ណា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ អមដោយលោក លោកស្រី តំណាងអគ្គនាយកដ្ឋានបច្ចកទេស និងអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ បានចូលជួបពិក្សាការងារជាមួយ លោក DENG Yongan អគ្គនាយករង និងសមាជិក សមាជិការ នៃក្រុមហ៊ុន Sichuan Baichuan Siwei Information Technology Co, Ltd. របស់ខេត្ត Sichuan នៃប្រទេសចិន ។

 

កិច្ចប្រជុំមានគោលបំណងស្វែងរកឱកាសសហប្រតិបត្តិការក្នុងវិស័យអភិវឌ្ឍន៍ជនបទនៅកម្ពុជា ។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ