
ឯកឧត្ដម អ៊ិន ចន្ថា ជនបទ អញ្ជើញដឹកនាំ កិច្ចប្រជុំលេខាធិការដ្ឋានក្រុមការងារត្រី-វិស័យ កសិកម្ម -ទឹក -ជនបទ
- ២ ថ្ងៃមុន ថ្ងៃទី២៩ ខែមិនា ២០២៥
- សកម្មភាពក្រសួង

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្ដម អ៊ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញដឹកនាំ កិច្ចប្រជុំលេខាធិការដ្ឋានក្រុមការងារត្រី-វិស័យ កសិកម្ម -ទឹក -ជនបទ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមសហប្រធានទាំង២ក្រសួងគឺ ក្រសួងកសិម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងធនធានទឹក និងឧតុនិយម និងរួមទាំងឯកឧត្តម លោក លោកស្រី ជាសមាជិក សមាជិកានៃលេខាធិការដ្ឋានសរុបចំនួន ២០ រូប ស្រី១ រូប។
បន្ទាប់ពីលេខាធិការដ្ឋានបានធ្វើការបង្ហាញចំនួន ២ ទី១. អំពីវឌ្ឍនភាពនៃការអនុវត្តសកម្មភាពព្រមព្រៀងគ្នាអនុវត្តបន្ត ក្រោយកិច្ចប្រជុំក្រុមការងារបច្ចេកទេសលើកទី៦ ដែលមាន៤សកម្មភាពដែលត្រូវអនុវត្តទៅតាមពេលវេលាដែលបានគ្រោងទុកនិងឯកភាពគ្នា។ ទី២. សេចក្តីព្រាងសង្ខេបសកម្មភាពអន្តរាគមន៍ឆ្នាំ២០២៥។ ក្រោយពីបានស្តាប់បង្ហាញខាងលើរួចមកអង្គពិធីបានបើកឱ្យមានការពិភាក្សាលើកជាយោបល់ផ្សេងៗ។
យោងស្មារតីអង្គប្រជុំបានឯកភាពដាក់បញ្ចូលទីតាំងសហគមន៍ចំនួន ៤ ទីតាំង រួមមាន៖ ត្រាំកក់, សំបូរមានជ័យ, នាងអ៊ុំ , ទួលម្ទេសកង្ហត, ព្រែកពោធិ៍, និងបៃតងគោកស្រុក ស្ថិតក្នុងកញ្ចប់ទី១ ដែលត្រូវអន្តរាគមន៍តាមវិស័យ និងកញ្ចប់ទី២ និងជ្រើសរើពី៤ ទៅ ៥ ទីតាំងទៀតក្នុងនោះត្រូវបញ្ចូលតំណាក់ត្រយឹង ស្ថិតក្នុងកញ្ចប់ទី២ ត្រូវអនុវត្តសិក្សាលទ្ធភាពបន្ថែមទៀត។ អង្គប្រជុំបានបង្ហាញសេចក្តីព្រាងបឋមរបៀបវារៈនិងកាលបរិច្ឆេទ សម្រាប់កិច្ចប្រជុំអន្តរក្រសួងថ្នាក់រដ្ឋមន្រ្តីលើកទី៤ ស្តីពីការសម្របសម្រួលការអនុវត្តកម្មវិធីនយោបាយនិងសកម្មភាពដែលពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប, សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
មុននឹងបញ្ចប់ឯកឧត្តមសហប្រធានពីក្រសួងធនធានទឹកនិងឧតុនិយម ធ្វើការសង្ខេបលទ្ធផល៖
១. ពង្រឹងការបេលវេលា និងថវិកា
២. របាយការណ៍ត្រូវធ្វើប្រចាំខែ មុន ១ អាទិត្យ ផ្ញើទៅលេខាធិការដ្ឋានដើម្បីបូកសរុប
៣. ឯកភាពពង្រាង ប្រជុំលើកទី៤ គ្រោងរៀបចំនៅថ្ងៃទី២៩/០៥/២០២៥
៤. ផែនការសកម្មភាពថវិកាឆ្នាំ២០២៥ ចែកជាកញ្ចប់ និងដឹកនាំដោយ MAFF ធ្វើការសិក្សាទីតាំងថ្មី
៦. ថវិកាប្រើប្រាស់ជាអន្តរាគមន៍តាមវិស័យ ត្រូវបញ្ចូលទៅក្នុងថវិកាជាតិ ដើម្បីបានប្រើប្រាស់
៧. ការរៀបចំផែនកា៣ឆ្នាំរំកិល ត្រូវពិនិត្យមាតិកា និងពិនិត្យកែសម្រួលប្រើ Trackchange, របាយការណ៍វឌ្ឍនភាព, ទស្សនទានផែនការយុទ្ធសាស្រ្តត្រី-វិស័យ ចេញមុនប្រជុំខែ៥។