ឯកឧត្ដម អ៉ឹង វណ្ណា បានអមដំណើរក្រុមការងារធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា ចុះត្រួតពិនិត្យ ពិនិត្យសកម្មភាពការងារគម្រោងការប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP)

ចែលរំលែក

ខេត្តសៀមរាប និងឧត្ដរមានជ័យ៖ នាព្រឹកថ្ងៃពុធ ១៣ រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ២៦ ខែមីនា  ឆ្នាំ២០២៥  ឯកឧត្ដម អ៉ឹង វណ្ណា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទ រួមជាមួយឯកឧត្តម ចុង ផែត អនុរដ្ឋលេខាធិការ ព្រមទាំងមន្រ្តីគាំពារបរិស្ថាន និងសុវត្ថិភាពសង្គម និងមន្រ្តីគម្រោងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប ខេត្តឧត្តរមានជ័យ   បានអញ្ជើញចូលរួមអមដំណើរ លោក ទ្បុង ពិសិដ្ឋ ជា Senior project officer and team leaderនិងសហការីនៃធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា ដើម្បីចុះពិនិត្យសកម្មភាពការងារគម្រោងការប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) នៅខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ ដែលមានអ្នកចូលចំនួន ១៧រូប ស្រី ០៥រូប។

ក្នុងនោះ ឯកត្ដមអនុរដ្ឋលេខាធិការ និងសហការី ព្រមទាំងតំណាងធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា បានចុះពិនិត្យវឌ្ឍនភាពដូចខាងក្រោម៖

-ខ្សែផ្លូវទី១  មានប្រវែង ១៦,២គីឡូម៉ែត្រ ឆ្លងកាត់ភូមិចំនួន ០៦  មានភូមិគោកភ្នាំង ស្រែខ្វាវ រណ្តាស ទឹកថ្លា រលំ និងភូមិរាជជន្ទល់ ស្ថិតក្នុងឃុំស្រែខ្វាវ ស្រុកអង្គរជុំ ខេត្តសៀមរាប សម្រេចលទ្ធផល ១០០%។

-ខ្សែផ្លូវ២ មានប្រវែង ២៧,៧គីឡូម៉ែត្រ ឆ្លងកាត់ភូមិចំនួន ០៧  មានភូមិបន្ទាយថ្មី ព្រះគន្លង អតឹតយុវជន បាត់ថ្កៅ បាក់វែង អាតោ និងភូមិភក្លូ ស្ថិតក្នុងឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ សម្រេចលទ្ធផល ១០០%។

បន្ទាប់ពីពិនិត្យរួមក្រុមការងារតំណាងឱ្យធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា បានឯកភាពស្ដារឡើងវិញចំនួន២ខ្សែ ដោយឡែកមួយខ្សែទៀតស្ថិតក្នុងការពិចារណានិងសម្រេចតាមក្រោយទៀត។

 

ទន្ទឹមនឹងនេះ ក្រុមការងារបានបន្តបេសកកម្មរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងការចុះពិនិត្យខ្សែផ្លូវស្នើសុំបន្ថែមថ្មី ចំនួន ០៣ខ្សែ ជាប្រភេទផ្លូវក្រួសក្រហម កែលម្អទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវក្រាលបេតុងរួមមាន៖

ខ្សែទី១.  មានប្រវែង ១១គីឡូម៉ែត្រ ស្ថិតក្នុងឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប

ខ្សែទី២.  មានប្រវែង ១២គីឡូម៉ែត្រ ឆ្លងកាត់ឃុំចំនួន០២ គឺ ឃុំស្រែខ្វាវ ស្រុកអង្គរជុំ និងឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប។

ខ្សែទី៣. ចាប់ពីចំណុចផ្លូវជាតិលេខ ៦៧ – លំទង – ភូមិអូរគរគី  មានប្រវែង ១០គីឡូម៉ែត្រ ស្ថិតក្នុងឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ