
លោកជំទាវ ហូ សុវណ្ណិកា អញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសគម្រោង កែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (RCIP) និងក្រុមបេសកកម្មធនាគារពិភពលោក (WB) ចុះតាមដាន ត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍនភាពនៃការអនុវត្តគម្រោង (RCIP)
- ៦ ថ្ងៃមុន ថ្ងៃទី២១ ខែមិនា ២០២៥
- សកម្មភាពក្រសួង

ខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ៖នាថ្ងៃចន្ទ-ពុធ ៤-៦រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧-១៩ ខែមីនា ឆ្នាំ២០២៥ លោកជំទាវ ហូ សុវណ្ណិកា រដ្ឋលេខាធិការ និងជានាយកគម្រោង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំក្រុមការងារបច្ចេកទេសគម្រោង កែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (RCIP) ថ្នាក់ដឹកនាំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ និងក្រុមទីប្រឹក្សាបច្ចេកទេសរបស់គម្រោង សហការជាមួយក្រុមបេសកកម្មធនាគារពិភពលោក (WB) ចុះតាមដាន ត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍនភាពនៃការអនុវត្តគម្រោងកែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (RCIP) ក្រោមហិរញ្ញប្បទានសម្បទានរបស់ធនាគារពិភពលោក (WB) ដោយសម្រេចបានលទ្ធផលដូចខាងក្រោម៖
- ខេត្តកំពង់ចាម (CW2): មាន ចំនួន ៧ខ្សែ ប្រវែងសរុប ៧៥.៣ គ.ម និងសំណង់សិល្បការ្យមួយចំនួន សម្រេចបាន ១០០%
- ខេត្តត្បូងឃ្មុំ (CW3): មានចំនួន ៦ខ្សែ ប្រវែងសរុប ៧០.៤ គ.ម និងសំណង់សិល្បការ្យមួយចំនួន សម្រេចបាន ៤២.៦៥%
- ខេត្តក្រចេះ (CW1-Lot2): មានចំនួន ៦ខ្សែ ប្រវែងសរុប ៥៨.៣ គ.ម និងសំណង់សិល្បការ្យមួយចំនួន សម្រេចបាន ២២.៨០%។
ជារួម បន្ទាប់ពីបានចុះពិនិត្យវឌ្ឍនភាពការងាររួចមក ថ្នាក់ដឹកនាំគម្រោងនិងក្រុមការងារបេសកកម្មរបស់ធនាគារពិភពលោក (WB) បានផ្តល់ជាអនុសាសន៍ណែនាំមួយចំនួននូវចំនុចខ្វះខាតដល់ក្រុមហ៊ុនអ្នកទទួលការសាងសង់ និងទីប្រឹក្សាបច្ចេកទេស សំដៅធានាប្រសិទ្ធភាព និងការអនុវត្តគម្រោងឲ្យទាន់ផែនការដែលបានគ្រោងទុក។