នាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច រៀបចំកិច្ចប្រជុំផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍជនជាតិដើមភាគតិច និងនីតិវិធីកំណត់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច នៅខេត្តកំពង់ស្ពឺ

ចែលរំលែក

ខេត្តកំពង់ស្ពឺ៖ នារសៀលថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥  លោក ទូច ប៉ អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច រួមជាមួយមន្រ្តីបច្ចេកទេសចំនួន ២រូប បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍជនជាតិដើមភាគតិច និងនីតិវិធីកំណត់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច ជូនដល់អាជ្ញាធរពាក់ព័ន្ធ នៅសាលាស្រុកឱរ៉ាល់។

 

ក្នុងនោះក៏មានការអញ្ជើញចូលរួមពីកិច្ចប្រជុំនេះមានការចូលរួមពី តំណាងនាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច តំណាងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ តំណាងសាលាខេត្តកំពង់ស្ពឺ តំណាងអាជ្ញាធរ(ស្រុក ឃុំ ភូមិ) និងតំណាងចាស់ទុំជនជាតិដើមភាគតិច សរុប ៣៣រូប ស្រី១២រូប។

 

កិច្ចប្រជុំនេះមានគោលបំណង ដើម្បីជម្រុញការងារចុះបញ្ជីអត្តសញ្ញាណជនជាតិដើមភាគតិចក្នុងខេត្តកំពង់ស្ពឺ។

 

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ ធ្វើឲ្យអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ បាន យល់កាន់តែច្បាស់អំពីគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍជនជាតិដើមភាគតិច និងនីតិវិធីក្នុងការដំណើរការទទួលស្គាល់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ