ឯកឧត្តមបណ្ឌិត សួស គង់ អញ្ជើញចូលរួមសិក្ខាសាលា ស្ដីពីរបាយការណ៍ចាប់ផ្ដើមនៃការវិភាគសន្តិសុខទឹកបឹងទន្លេសាប នៅខេត្តសៀមរាប

ចែលរំលែក

ខេត្តសៀមរាប៖ នាថ្ងៃអង្គារ៥រោច-ពុធ៦រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ១៨-១៩ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត សួស គង់ រដ្ឋលេខាធិការ និងជាសមាជិកអាជ្ញាធរទន្លេសាប តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ លោក អាត ចាន់ដាវីដ អគ្គនាយករងបច្ចេកទេស នៃក្រសួងអភិវឌ្ឍន៍ជនបទ បានចូលរួមកសិក្ខាសាលា ស្ដីពីរបាយការណ៍ចាប់ផ្ដើមនៃការវិភាគសន្តិសុខទឹកបឹងទន្លេសាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប។ សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង អគ្គលេខាធិការ នៃក្រសួងធនធានទឹកនិងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ព្រមទាំងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានា សរុបចំនួន ១៤២រូប។

 

សិក្ខាសាលានេះ មានគោលបំណងសំខាន់គឺប្រមូលផ្ដុំភាគីពាក់ព័ន្ធសំខាន់ៗទាំងអស់ដើម្បីកំណត់ និងឯកភាពគ្នាយ៉ាងច្បាស់លើគោលដៅគម្រោង វិសាលភាព ពេលវេលា តួនាទី ទំនួលខុសត្រូវ និងហានិភ័យដែលអាចកើតមានឡើង ធ្វើយ៉ាងណាឲ្យភាគីពាក់ព័ន្ធទាំងអស់មានការយល់ដឹងរួមគ្នា មុននឹងឈានទៅមុខជាមួយនឹងការអនុវត្តគម្រោងរួមគ្នា។

គួរបញ្ជាក់ថា សន្តិសុខទឹកនៅកម្ពុជា កំពុងរងការគំរាមកំហែងដោយសាររបាយបរិមាណទឹកមិនស្មើគ្នា និងការផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យមិនគ្រប់គ្រាន់សម្រាប់កំណើនប្រជាជន។ របាយបរិមាណទឹកប្រែប្រួលខ្លាំងតាមរដូវដែលបណ្តាលឱ្យមានទឹកជំនន់ខ្លាំងក្នុងរដូវវស្សា និងខ្វះខាតទឹកខ្លាំងក្នុងរដូវប្រាំង។ លើសពីនេះ សុវត្ថិភាពទឹកនៅកម្ពុជា កំពុងទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបន្ថែមទៀត ដោយសារការផ្គត់ផ្គង់ទឹកនិងអនាម័យមិនគ្រប់គ្រាន់ ក៏ដូចជាការបំពុលប្រភពទឹកពីសកម្មភាពមនុស្ស និងបម្រែបម្រួលអាកាសធាតុ។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ