
ឯកឧត្ដម ជី ស៊ីថា អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវក្រាលដីល្បាយក្រួស ១ខ្សែ នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង
- ៣ ម៉ោងមុន ថ្ងៃទី១៨ ខែមិនា ២០២៥
- សកម្មភាពក្រសួង

ខេត្តបាត់ដំបង ៖ នាថ្ងៃចន្ទ ៤រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្ដម ជី ស៊ីថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវក្រាលដីល្បាយក្រួសចំនួន ០១ខ្សែ ប្រវែង ២ ៧០០ម៉ែត្រ និងសាងសង់លូប្រអប់ចំនួន ០៣កន្លែង ស្ថិតនៅភូមិព្រែកត្រប់ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលអនុវត្តដោយនាយកដ្ឋានស្ថាបនា និងវិស្វកម្ម ក្រសួងមហាផ្ទៃ។
អញ្ជើញចូលរួមក្នុងពិធីនេះមានមន្រ្តីបច្ចេកទេសនៃនាយកដ្ឋានផ្លូវលំជនបទ និងមន្រ្តីបច្ចេកទេសនៃ គ.ត.វ. ព្រមទាំងតំណាងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងអាជ្ញាធរមូល ដ្ឋាន និងប្រជាពលរដ្ឋផងដែរ។
ឯកឧត្ដម ជី ស៊ីថា បានសំណូមពរឱ្យប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានមេត្តាអធ្យាស្រ័យចំពោះរាល់ផលប៉ះពាល់ដោយអចេតនាដែលកើតមានឡើងដោយសារការស្ថាបនាផ្លូវនេះ និងបានផ្ដាំផ្ញើឱ្យចូលរួមថែរក្សាការពារផ្លូវនេះឱ្យបានល្អនៅពេលស្ថាបនារួច៕