
ឯកឧត្តមបណ្ឌិត សួស គង់ អញ្ជើញចូលរួមទស្សនកិច្ចស្វែងយល់ពីទន្លេមេគង្គឆ្លងដែននៅតំបន់ ភូមិភាគឦសាននៃប្រទេសកម្ពុជា ក្នុងខេត្តស្ទឹងត្រែង
- ១០ នាទីមុន ថ្ងៃទី១៣ ខែមិនា ២០២៥
- សកម្មភាពក្រសួង

ខេត្តស្ទឹងត្រែង ៖ នាថ្ងៃចន្ទ ១២កើត អង្គារ១៣កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០-១១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត សួស គង់ រដ្ឋលេខាធិការ និងជាសមាជិកនៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណ:កម្មាធិការជាតិទន្លេមេគង្គកម្ពុជា ដើម្បីធ្វើទស្សនកិច្ចស្វែងយល់ពីទន្លេមេគង្គឆ្លងដែននៅតំបន់ភូមិភាគឦសាននៃប្រទេសកម្ពុជា ក្នុងខេត្តស្ទឹងត្រែង ដំណើរទស្សនកិច្ចនេះមានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ និងសមាជិកនៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ដែលរួមមានសមាសភាពអញ្ជើញមកពីបណ្ដាក្រសួង ស្ថាប័ន និងអភិបាលរងខេត្តស្ទឹងត្រែង ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។ បេសកកម្មនេះ មានគោលបំណងធ្វើទស្សនកិច្ចស្ថានភាពភូមិសាស្ត្រទន្លេមេគង្គតំបន់អន្លង់ឈើទាល ភូមិព្រះរំកិល ឃុំព្រះរំកិល ស្រុកបុរីអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែង និងទស្សនកិច្ចទំនប់វារីអគ្គិសនីសេសានក្រោម ២ ផងដែរ។