
ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល អញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកទី៦ នៃគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល
៩ នាទីមុន ថ្ងៃទី១៣ ខែមិនា ២០២៥
រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្ដម ឌី ឡាំថា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំលោក-លោកស្រី ដែលជាមន្ត្រីជំនាញ ១៣រូប នៃនាយកដ្ឋានផ្គត់ផ្គង់ និងហិរញ្ញវត្កុ ក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីចូលរួមកម្មវិធី បញ្ជ្រាបការយល់ដឹង និងវគ្គបណ្ដុះ
បណ្ដាល ស្ដីពីការអនុវត្តនីតិវិធីនៅគ្រប់មុខចំណាយថវិកាចរន្ត / នីតិវិធីបង្កើត / កែសម្រួលរជ្ជទេយ្យបុរេប្រទាននិងចលនាឥណទានថវិការចរន្តតាម FMIS ទាំងស្រុង ក្រោមអធិបតីភាពឯកឧត្តម បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈប្រព័ន្ធនិមិត្ម (កម្មវិធី ZOOM) ដែលរៀបចំឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕