
ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល អញ្ជើញចូលរួមក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពី “Preparing Cambodia for AI”
- ៨ ម៉ោងមុន ថ្ងៃទី១២ ខែមិនា ២០២៥
- សកម្មភាពក្រសួង

រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយលោក ដូង ប៊ុនធឿន អនុប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង និងលោក សុខ ឧត្តម អនុប្រធានការិយាល័យ នៃនាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពី “Preparing Cambodia for AI” ក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័ន និងអង្គការដៃគូពាក់ព័ន្ធប្រមាណ ៣០០ រូប។
សិក្ខាថ្នាក់ជាតិខាងលើ មានគោលបំណងសំខាន់ៗចំនួន ៣ រូមមាន ៖
១. ប្រកាសដាក់ឱ្យដំណើរការ និងផ្សព្វផ្សាយគំនិតផ្តួចផ្តើមរបស់ ក.ជ.វ.ប.ន. លើបញ្ញសិប្បនិម្មិត
២. រាយការណ៍អំពីវឌ្ឍនភាព និងធ្វើបច្ចុប្បន្នភាពការសិក្សារួមគ្នាជាមួយ UN-ESCAP និងដៃគូពាក់ព័ន្ធ
៣. ផ្តល់ជាវេទិកាផ្លាស់ប្តូរយោបល់ ពិភាក្សាទាក់ទងនឹង AI អភិបាលកិច្ច និងសេចក្តីព្រាងយុទ្ធសាស្រ្ត៕