
លោក ព្រហ្ម ប៉ូលីម ចូលរួមវគ្គបណ្ដុះបណ្ដាលជុំទី១ សម្រាប់កម្មវិធីការអប់រំភាពជាអ្នកដឹកនាំ ក្នុងវិស័យទឹកស្អាត និងអនាម័យ នៅស្រុកសាមគ្គីមានជ័យ
- ៥ ថ្ងៃមុន ថ្ងៃទី៧ ខែមិនា ២០២៥
- សកម្មភាពក្រសួង

ខេត្តកំពង់ឆ្នាំង៖ នាថ្ងៃអង្គារ ០៦កើត ដល់ថ្ងៃពុធ ០៧រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង ថ្ងៃទី០៤-០៥ ខែមីនា ឆ្នាំ២០២៥ លោក ព្រហ្ម ប៉ូលីម អនុប្រធានការិយាល័យ នៃនាយកដ្ឋានថែទាំសុខភាពជនបទ បានចូលរួមវគ្គបណ្ដុះបណ្ដាលជុំទី១ សម្រាប់កម្មវិធីការអប់រំភាពជាអ្នកដឹកនាំក្នុងវិស័យទឹកស្អាត និងអនាម័យ ដល់ក្រុមគោលដៅថ្នាក់ឃុំក្រោមអតិបតីភាព លោក ឈួន ចាន់ណា អភិបាលនៃគណៈអភិបាលស្រុកសាមគ្គីមានជ័យ ដោយមានការចូលរួមពីតំណាងអង្គការវ៉តធើអេត water aid គ្រូបង្គោលតំណាងរដ្ឋបាលខេត្ត តំណាងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ មន្ទីរកិច្ចការនារី និងក្រុមប្រឹក្សាឃុំទទួលបន្ទុកទឹកស្អាត និងអនាម័យទាំង០៩ឃុំ លោក លោកស្រីស្មៀនឃុំទាំង០៩ អ្នកទទួលបន្ទុកកិច្ចការស្រ្ដី និងកុមារ ឃុំ សរុបចំនួន ៣១នាក់ ស្រី១៣នាក់ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណង៖
១.ពង្រឹងភាពជាអ្នកដឹកនាំ ព្រមទាំងផ្តល់ចំណេះ ជំនាញ និងបទពិសោធន៍ល្អៗ ដល់អាជ្ញាធរមូលដ្ឋានក្នុងការលើកកម្ពស់ប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ក៏ដូចជា ការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែប្រសើរឡើង ។
២.ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន បានយល់ដឹងពីការប្រើប្រាស់ទឹកស្អាត និងអនាម័យ ជាពិសេសផ្តោតលើមុខសញ្ញាគ្រួសារក្រីក្រ ពីការប្រើប្រាស់បង្គន់រួម ជាការប្រើប្រាស់បង្គន់ដាច់ដោយឡែក។