ឯកឧត្តម ផូ ផារិទ្ធ អញ្ជើញជួបប្រជុំដោយផ្ទាល់ជាមួយជំនាញការជាន់ខ្ពស់ផ្នែកប្រតិបត្តិការវិនិយោគរបស់ធនាគារ AIIB និងក្រុមការងារក្រុមហ៊ុនទីប្រឹក្សា ARUP

ចែលរំលែក

រាជធានីភ្នំពេញ៖ នាថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃ ទី៤ ខែមីនា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ និងជានាយកគម្រោងជួសជុលឡើងវិញបន្ទាន់ផ្លូវជនបទ (ERRRP) ក្រោមហិរញ្ញប្បទានធនាគារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ   បានអញ្ជើញជួបប្រជុំដោយផ្ទាល់ ជាមួយលោកស្រីបណ្ឌិត JIN Wang ជំនាញការជាន់ខ្ពស់ផ្នែកប្រតិបត្តិការវិនិយោគ និងសហការីរបស់ធនាគារ AIIB ព្រមទាំងក្រុមការងារក្រុមហ៊ុនទីប្រឹក្សា ARUP ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត លឹម អ៊ីវ ប្រធានគ្រប់គ្រងគម្រោង, លោក មាស សំអាន អគ្គនាយករងនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងទាំងមន្ត្រីអង្គភាពគ្រប់គ្រងគម្រោង និង សហការីរបស់ធនាគារ AIIB និងក្រុមហ៊ុនទីប្រឹក្សា ARUP (ចូលរួមតាមប្រព័ន្ធអនឡាញ) សរុបចំនួន ២៨រូប។

 

កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិនិត្យវឌ្ឍនភាពគម្រោងជាពិសេស ពិនិត្យ និងធ្វើបច្ចុប្បន្នភាពផែនការលទ្ធកម្ម ផែនការការងារ និងថវិកា និងកំណត់ទិសដៅការងារអនុវត្តបន្ត៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ