លោកជំទាវ ម៉ាត់ ម៉ារ៉ា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សារវាងក្រុមវាគ្មិនបច្ចេកទេសការងារយេនឌ័រ ជាមួយនិងនាយកដ្ឋានបណ្តុះបណ្តាល និងស្រាវជ្រាវ

ចែលរំលែក

រាជធានីភ្នំពេញ៖នាព្រឹកថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សារវាងក្រុមវាគ្មិនបច្ចេកទេសការងារយេនឌ័រ ជាមួយនិងនាយកដ្ឋានបណ្តុះបណ្តាល និងស្រាវជ្រាវ លើការរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលជំនាញយេនឌ័រប្រចាំក្រសួង (Training of Trainers) កិច្ចប្រជុំនេះមានការចូលរួមពីលោកជំទាវ គង់ សុធីរី រដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារយេនឌ័រក្រសួងអភិវឌ្ឍន៍ជនបទ និងថ្នាក់ដឹកនាំនៃក្រុមការងារយេនឌ័រក្រសួង  លោកប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញនៃនាយកដ្ឋានបណ្តុះបណ្តាល និងស្រាវជ្រាវ ។

 

គោលបំណងចម្បងនៃកិច្ចប្រជុំគឺដើម្បីពិនិត្យ និងពិភាក្សាលម្អិតលើការងារបណ្តុះបណ្តាលគ្រូបង្គោល  ដោយផ្តោតសំខាន់លើប្រធានបទយេនឌ័រ និងការអភិវឌ្ឍ ក្នុងយុគ្គសម័យសេដ្ឋកិច្ច បរិបទឌីជីថល ដោយធ្វើយ៉ាងណាឱ្យស្របទៅនឹងគោលនយោបាយជាតិ គោលនយោបាយវិស័យ  និងគោលនយោបាយ ផែនការយុទ្ឋសាស្ត្ររបស់ក្រសួងកិច្ចការនារី។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ