ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឃឹម ឡាំងអេង

ចែលរំលែក

ខេត្តកំពង់ចាម៖ នារសៀលថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងលោកជំទាវ បានដឹកនាំគណៈប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ រួមមាន ឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ អគ្គាធិការ លោក លោកស្រី ថ្នាក់ដឹកនាំក្រសួង អញ្ជើញគោរពវិញ្ញាណក្ខន្ធសពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឃឹម ឡាំងអេង ដែលត្រូវជាម្ដាយរបស់ លោក គង់ ភឿន ប្រធាននាយកដ្ឋានផ្លូវលំជនបទ និង លោក ផេង សំបូរ ប្រធាននាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ ដែលបានទទួលមរណភាពកាលពីថ្ងៃចន្ទ ៥កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៨២ឆ្នាំ ដោយជរាពាធ ដែលពីធីបុណ្យសព្វប្រារព្ធឡើងនៅភូមិឈើទាលស្រុតលើ ឃុំរំចេក ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

 

ក្នុងឱកាសដ៏ក្រៀមក្រំនោះ ឯកឧត្តមរដ្ឋមន្ដ្រី ព្រមទាំងថ្នាក់ដឹកនាំទាំងអស់ បានសម្តែងនូវការសោកស្តាយ និងចូលរួមរំលែកនូវមរណទុក្ខជាមួយ លោក គង់ ភឿន និង លោក ផេង សំបូរ ព្រមទាំងក្រុមគ្រួសារទាំងអស់នៃសព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឃឹម ឡាំងអេង សូមឆាប់បានយោនយកកំណើតក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

   

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ