លោក អ៊ុក ចាន់ដារ៉ា ដឹកនាំក្រុមការងារជំនាញរៀបចំការបណ្ដុះបណ្ដាលបច្ចេកទេសផលិតសាប៊ូលាងចានចំនួន ០៣វគ្គ នៅខេត្តកំពង់ស្ពឺ

ចែលរំលែក

ខេត្តកំពង់ស្ពឺ ៖ នាថ្ងៃព្រហស្បតិ៍ ១កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ លោក អ៊ុក ចាន់ដារ៉ា អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ បានដឹកនាំក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋាន សហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ រៀបចំវគ្គបណ្ដុះបណ្ដាល ស្ដីពីបច្ចេកទេសផលិតសាប៊ូលាងចានចំនួន ០៣វគ្គ  ដូចខាងក្រោម៖

 

១. នៅភូមិក្រាំងស្ពី (ភូមិគំរូ)ឃុំក្រាំងក្រូច ស្រុកសំរោង ខេត្តកំពង់ស្ពឺ ដែលមានសិក្ខាកាមចូលរួមចំនួន ២៥នាក់ ស្ត្រី ១២នាក់

២.នៅភូមិក្រាំងប្រស្រុក(ភូមិគំរូ) ឃុំគីរីវ័ន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានសិក្ខាកាមចូលរួមចំនួន ២០នាក់ ស្ត្រី ១០នាក់

៣.នៅភូមិរស្មីសាមគ្គី ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានសិក្ខាកាមចូលរួមចំនួន ២០នាក់ ស្ត្រី ១១នាក់។

 

វគ្គបណ្ដុះបណ្ដាលមានគោលបំណងផ្ដល់នូវបច្ចេកទេស និងចំណេះដឹងដល់ប្រជាពលរដ្ឋអំពីដំណើរការផលិតសាប៊ូលាងចាន ដើម្បីឱ្យប្រជាពលរដ្ឋអាចផលិតប្រើប្រាស់ជាលក្ខណៈគ្រួសារ និងអាចផលិតលក់ចែកចាយ ក្នុងភូមិ ឃុំ និងស្រុកដើម្បីបង្កើនមុខរបរបន្ថែមក្រៅពីមុខរបរស្នូល និងកាត់បន្ថយការប្រើប្រាស់ផលិតផលក្រៅស្រុក និងចំណាកស្រុកដោយភាពប្រថុយប្រថាន ជាពិសេសដើម្បីជួយបង្កើនប្រាក់ចំណូល និងសេដ្ឋកិច្ចគ្រួសាររបស់ខ្លួនឱ្យកាន់ប្រសើរឡើង៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ