ឯកឧត្តម ជី សុីថា អញ្ជើញចូលរួមសិក្ខាសាលាស្តីពី ការពិនិត្យលើសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពរយៈពេល៣(បី)ឆ្នាំនៃការអនុវត្តផែនការសកម្មភាពឆ្នាំ២០២១-២០២៥ នៃគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់២០១៧-២០៣០

ចែលរំលែក

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ២កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ជី សុីថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ អមដំណើរដោយមន្ត្រីជំនាញ បានអញ្ជើញចូលរួមសិក្ខាសាលាស្តីពី ការពិនិត្យលើសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពរយៈពេល៣(បី)ឆ្នាំនៃការអនុវត្តផែនការសកម្មភាពឆ្នាំ២០២១-២០២៥នៃគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់២០១៧-២០៣០ ក្រោមអតិបតីភាព ឯកឧត្តម មុំ ប៊ុនថន រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ។

សិក្ខាសាលានេះក៏មានការចូលរួមសហការរៀបចំដោយ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា និង UNDP គាំទ្រដោយ Australia Aid ដែលមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ចំនួន ១១៧ រូប ស្រ្តី ៤៦រូប  មកពីក្រសួងស្ថាប័នពាក់ពន័្ធនានា។

ការៀបចំសិក្ខាសាលានេះឡើងមានគោលបំណងដើម្បីពិនិត្យលើសេចក្តីព្រាងរបាយការណ៍ និងពិភាក្សាផ្តល់យោបល់បំពេញបន្ថែមនូវចំណុចខ្វះខាត ។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ