ឯកឧត្តម គុយ ឆាយ អញ្ជើញចូលរួមក្នុងកម្មវិធីប្រគល់វិញ្ញាបនបត្របញ្ចប់វគ្គបណ្ដុះបណ្ដាលស្ដីពី “ភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល និងជំនាញឌីជីថលចាំបាច់”

ចែលរំលែក

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ២កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឯកឧត្តម គុយ ឆាយ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ប្ញទ្ឋិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ លោក លោកស្រី អគ្គនាយករង អគ្គាធិការរង អនុប្រធាននាយកដ្ឋាន អធិការរង ប្រធានការិយាល័យ អនុប្រធានការិយាល័យ មន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យា នៃក្រសួងអភិវឌ្ឍន៍ជនបទ ចំនួន ៣៩រូប បានចូលរួមក្នុងកម្មវិធីប្រគល់វិញ្ញាបនបត្របញ្ចប់វគ្គបណ្ដុះបណ្ដាលស្ដីពី “ភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល និងជំនាញឌីជីថលចាំបាច់” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណ:កម្មាធិការរដ្ឋាភិបាលបរិវត្តន៍កម្មឌីជីថល។

 

ជាកិច្ចចាប់ផ្ដើមនៃកម្មវិធី ឯកឧត្តម សេង សុភាព ប្រធានបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា បានអានរបាយការណ៍បូកសរុបលទ្ធផលនៃវគ្គបណ្ដុះបណ្ដាល។

 

ជាកិច្ចបន្ដ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍  និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បានថ្លែងសន្ទរកថា និងមតិសំណេះសំណាលទៅកាន់អង្គពិធី  និងបានប្រគល់វិញ្ញាបនបត្របញ្ចប់វគ្គបណ្ដុះបណ្ដាល ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជកា រនៃក្រសួងអភិវឌ្ឍន៍ជនបទផងដែរ។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ