
ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យការស្តារឡើង វិញផ្លូវក្រាលកៅស៊ូពីរជាន់ ១ខ្សែ ស្រុកព្រៃកប្បាស ខេត្តតាកែវ
- ថ្ងៃទី១ ខែមិនា ឆ្នាំ២០២៥ ម៉ោង ២:០០ ល្ងាច
- សកម្មភាពក្រសួង

ខេត្តតាកែវ៖ នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យការស្តារឡើងវិញ ផ្លូវក្រាលកៅស៊ូពីរជាន់ ១ខ្សែ មាន២កំណាត់ប្រវែង ៣១០០ម សាងសង់មូលចំនួន ៤កន្លែង អណ្តូងលូចំនួន ២កន្លែង ស្ថិតនៅភូមិព្រៃរបង ឃុំព្រៃផ្តៅ ទៅភូមិតាឡុង ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ (គម្រោងលេខ DRR-NC-2024-No -062) ដោយមានការ ចូលរួមពីឯកឧត្តម ជា ស្រ៊ុន រដ្ឋលេខាធិការ, តំណាងនាយកដ្ឋាន ផ្លូវលំ០១ រូប, មន្រ្តី គ.ត.វ. ២រូប,មន្ត្រីមន្ទីរពិសោធន៍ ២រូប,កងវិស្វកម្ម, ក្រុមប្រឹក្សាឃុំ, លោកមេឃុំ និងជំទប់ ។
ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ និងក្រុមការងារបានត្រួតពិនិត្យនិងទទួលលទ្ធផលដូចខាងក្រោម៖
ក.ការងារផ្លូវ៖
– បានពិនិត្យស្រទាប់ថ្មម៉ិច M30 ដែលកងវិស្វកម្មបានកែសម្រួលហើយ
– បានពិនិត្យលក្ខណៈធរណីមាត្រ(បណ្តាយផ្លូវ ទទឹងផ្លូវ ជម្រាលខ្នងអណ្តើក)
– បានពិនិត្យការកិនបង្ហាប់កម្រាស់ថ្មម៉ិចឡើងវិញ ចំនួន២ទីតាំង ដោយប្រើប្រាស់ វិធីសាស្ត្រ Sand Cone
– បានត្រួតពិនិត្យកម្រាស់ នៅចំណុចទី PK0+500 (កំណាត់ទី២ខាងឆ្វេង) និងPK1+150 កម្រាស់ 20 cm (កំណាត់ទី២ ខាងស្តាំ)
ជាលទ្ធផល៖ ការបង្ហាប់ស្រទាប់ថ្មម៉ិច M30 បានល្អ និងកម្រាស់ត្រឹមត្រូវ អាចទទួលយកបាន។
ខ.ការងារសំណង់សិល្បការ្យ៖
-លូមូលមុខមួយ ចំនួន ០១កន្លែង ត្រង់ PK1+650កម្លាំងបេតុង ជាមធ្យម ៣៦.២៦Mpa បច្ចុប្បន្នត្រូវបានផ្អាក កំពុងដំណើរការនិតិវិធីសុំប្តូរទីតាំង ដោយរង់ចាំការឯកភាពពីថ្នាក់នាំក្រសួងអភិវឌ្ឍន៍ជនបទ
-លូមូលមុខមួយ ចំនួន ០១កន្លែង សម្រេច ៩៨% ត្រង់ PK2+450 កម្លាំងបេតុង ជាមធ្យម 20.53Mpa
-លូមូលមុខពីរ ចំនួន ០១កន្លែង សម្រេច ៩៨% ត្រង់ PK2+910 កម្លាំងបេតុងជាមធ្យម 21,68 Mpa ចំពោះសំណង់អណ្តូង លូចំនួន ០២កន្លែង និងលូមូលមុខមួយគ្មានស្លាប ចំនួន១កន្លែង កម្លាំងបេតុង ជាមធ្យម 23,02 Mpa និង 25.68 Mpa អង្គភាពអ្នកទទួលបានអនុវត្តមុន (ឆ្នាំ២០២៣)
គ.ការណែនាំ និងសំណូមពរ៖
បន្ទាប់ពីការពិនិត្យរួចមក គណៈកម្មការ គ.ត.វ. បានការណែនាំដល់អ្នក អនុវត្តគម្រោងដូចខាងក្រោម៖
-សម្អាតដីក្នុងអណ្តូងលូ និងកែសម្រួលផ្លូវទឹកចូលក្នុងអណ្តូងលូ
-ស្ថាបនាលូត្រូវឱ្យកាត់កែងជាមួយអ័ក្សផ្លូវ និងក្បាលលូត្រូវស្របជាមួយតួផ្លូវ
-រាល់ការងារស្ថាបនាលូឱ្យបានលឿន និងមានគុណភាព
-អាជ្ញារធរមូលដ្ឋានបានសំណូមពរដល់ថ្នាក់ ដឹកនាំក្រសួងឱ្យពន្លឿនការងារក្នុង ការសុំប្តូរទីតាំងសំណង់លូមូល១កន្លែង ខាងលើឱ្យលឿនទាន់ពេលវេលា ដើម្បីដាក់អោយដំណើរការមុនចូលឆ្នាំខ្មែរ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលធ្លាប់កើតឡើងចំនួន ២ ដងរួចមកហើយ ។
ជាកិច្ចបញ្ចប់ ឯកឧត្តមបណ្ឌិតប្រធានក្រុមការងារ ក៏បានទទួលសំណូមពរពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ក្នុងការពន្លឿននិតិវិធីសុំប្តូរទីតាំងលូ និងធ្វើរបាយការណ៍គោរព ជូនឯកឧត្តមរដ្ឋមន្ត្រី ដើម្បីដំណើរការសាងសង់បានឆាប់បំផុត ។