ឯកឧត្តម ជាម ហ៊ីម អញ្ជើញជាគណៈអធិបតីក្នុងកម្មវិធីសិក្ខាសាលាស្ដីអំពីការផ្ទៀងផ្ទាត់ ខេត្តបាត់ដំបង ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF)

ចែលរំលែក

ខេត្តបាត់ដំបង ៖ នាថ្ងៃព្រហស្បតិ៍ ១កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ជាម ហ៊ីម រដ្ឋលេខាធិការ

តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាគណៈអធិបតីក្នុងកម្មវិធីសិក្ខាសាលាស្ដីអំពីការផ្ទៀងផ្ទាត់ ខេត្តបាត់ដំបង ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF) ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ផេង សិទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបងនិងជាប្រធាន PWG-RWSSH លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង ព្រមទាំងលោក-លោកស្រីជាថ្នាក់ដឹកនាំមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោក-លោកស្រីមកពីតំណាងមន្ទីរពាក់ព័ន្ធ អង្គការដៃគូនៅក្នុងខេត្ត លោកអភិបាលរងក្រុង  លោកអភិបាលរងស្រុក លោកស្រីមេឃុំ ក្រុមប្រឹក្សាឃុំ ជំទប់ ឬតំណាងឃុំ សរុបចំនួន ៥០រូប ស្រី ៧រូប។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ