
ឯកឧត្ដម ឌី ឡាំថា អញ្ជើញចូលរួមកម្មវិធី បញ្ជ្រាបការយល់ដឹង និងវគ្គបណ្ដុះបណ្ដាល ស្ដីពីការអនុវត្តនីតិវិធីនៅគ្រប់មុខចំណាយថវិកាចរន្ត / នីតិវិធីបង្កើត / កែសម្រួលរជ្ជទេយ្យបុរេប្រទាននិងចលនាឥណទានថវិការចរន្តតាម FMIS
១ ម៉ោងមុន ថ្ងៃទី១៣ ខែមិនា ២០២៥
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ជ្រាយ ប៉ុម អគ្គនាយក បច្ចេកទេស រួមជាមួយ លោក គង់ ភឿន ប្រធាននាយកដ្ឋានផ្លូវលំជនបទ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំបច្ចុប្បន្នភាពការងារនៃការរៀបចំ បច្ចុប្បន្នភាពយុទ្ធសាស្រ្តផ្នែកដឹកជញ្ជូនឆ្នាំ២០៣០ TSS 2030 Update (Transport Sector Strategy 2030) ក្រោមអធិបតីភាព ឯកឧត្តម ឈៀង ពេជ្រ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅសាលប្រជុំនៃទីស្តីការ ក្រសួងសាធារណការ និងដឹកជញ្ជូន។