ឯកឧត្តម ជី ស៊ីថា អញ្ជើញដឹកនាំក្រុមការងារអន្តរក្រសួងចុះត្រួតពិនិត្យ និងវាយតម្លៃការងារបញ្ចប់ ១០០%លើការងារស្តារឡើងវិញផ្លូវក្រាលដីល្បាយក្រួសចំនួន ០១ខ្សែ ប្រវែង ១០ ០០០ ម៉ែត្រ

ចែលរំលែក

ខេត្តត្បូងឃ្មុំ៖នាថ្ងៃព្រហស្បតិ៍ ១កើត ខែផល្គុន  ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ  ឆ្នាំ២០២៥ ឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយឯកឧត្តម ឈន សេដ្ឋា អនុរដ្ឋលេខាធិការ តំណាង គ.ត.វ. បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមន្ទីរជំនាញ ចុះត្រួតពិនិត្យ និងវាយតម្លៃការងារបញ្ចប់ ១០០%លើការងារស្តារឡើងវិញផ្លូវក្រាលដីល្បាយក្រួសចំនួន ០១ខ្សែ មានពីរកំណាត់ ប្រវែង ១០ ០០០ម៉ ទទឹង ៥ម៉  កម្រាស់ ០,២ម៉ និងផ្លាកឈ្មោះផ្លូវចំនួន ០២កន្លែង  ស្ថិតនៅភូមិស្វាយដំណាក់  និងភូមិព្រែកតាហ៊ុប  ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដែលអនុវត្តដោយនាយកដ្ឋានស្ថាបនា និងវិស្វកម្មក្រសួងមហាផ្ទៃ។ បន្ទាប់ពីបានចុះត្រួតពិនិត្យ និងប្រជុំពិភាក្សាគណៈកម្មការអន្តរក្រសួង បានឯកភាពទទួលយកតាមការស្នើសុំរបស់អ្នកទទួលការ។

 

ជាមួយគ្នានោះ ឯកឧត្តមរដ្ឋលេខាធិការ បានជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកអាស្រ័យផលផ្លូវទាំងនេះ និងបានសំណូមពរបងប្អូនប្រជាពលរដ្ឋជួយថែទាំផ្លូវនេះឱ្យ បានដិតដល់ដើម្បីប្រើប្រាស់បានយូរអង្វែង។ ជាមួយគ្នានោះ ឯកឧត្តម និងក្រុមការងារ បាននាំយកនូវ អំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមរដ្ឋមន្រ្តី ចែកជូនបងប្អូន ប្រជាពលរដ្ឋដោយម្នាក់ៗទទួល បានក្រម៉ា ចំនួន០១ ផងដែរ ។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ