
ឯកឧត្តម អ៊ិន ចន្ថា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងចុះពិនិត្យមើលស្ថានភាពផ្លូវជនបទ សម្រាប់អនុវត្តលើការងារថែទាំជាលក្ខណៈប្រចាំឆ្នាំ២០២៥ នៅខេត្តមណ្ឌលគិរី និងខេត្តរតនគិរី
១ ម៉ោងមុន ថ្ងៃទី១៣ ខែមិនា ២០២៥
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែ ផល្គុន ឆ្នាំ រោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ២៧ ខែ កុម្ភះ ឆ្នាំ ២០២៥ នៅទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្ដម សុខ ម៉េង អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពីគ្រោះយោបល់របាយការណ៍ដំបូងស្តីពីការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការនៅកម្ពុជា ។
កិច្ចប្រជុំនេះស្ថិត ក្រោមអធិបតីភាព ឯកឧត្តម ម៉េត មករា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី គ្រប់ក្រសួងស្ថាប័ន រាជធានី ខេត្ត និងអង្គការដៃគូពាក់ពន្ធផងដែរ។