
ឯកឧត្តម អ៊ិន ចន្ថា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងចុះពិនិត្យមើលស្ថានភាពផ្លូវជនបទ សម្រាប់អនុវត្តលើការងារថែទាំជាលក្ខណៈប្រចាំឆ្នាំ២០២៥ នៅខេត្តមណ្ឌលគិរី និងខេត្តរតនគិរី
៥៨ នាទីមុន ថ្ងៃទី១៣ ខែមិនា ២០២៥
រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈឆ្នាំ២០២៥ នៅទីស្តីការក្រសួង ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារបន្ត សម្រាប់ខែមីនា ឆ្នាំ២០២៥ របស់នាយកដ្ឋានរដ្ឋបាល និងបុគ្គលិក ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លាង សេង អនុរដ្ឋលេខាធិការ លោកជំទាវ លឹម មុយខេង ទីប្រឹក្សាក្រសួង លោក គង់ វិទ្យា និងលោកស្រី ខូវ ណៃឡេង អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ និងលោក លោកស្រី ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីរាជការ នៃនាយកដ្ឋានរដ្ឋបាលនិងបុគ្គលិក សរុបចំនួន ៤០នាក់៕