
លោកជំទាវ ម៉ាត់ ម៉ារ៉ា បានអញ្ជើញចូលរួមសិក្ខាសាលាថ្នាក់ជាតិលើទី៧ ស្តីពី សហគ្រិនស្ត្រី ក្នុងសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម ពង្រឹងកាលានុវត្តភាព សហគ្រិនស្ត្រីក្នុងសេដ្ឋកិច្ចប៉ៃតង
- ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ម៉ោង ៤:០០ ល្ងាច
- សកម្មភាពក្រសួង

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារយេនឌ័រក្រសួងអភិវឌ្ឍន៏ជនបទ អមដំណើរដោយលោក នង សុវណ្ណរស្មី អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៏សេដ្ឋកិច្ចជនបទ និងលោក ប៉េន វញ្ញូជិក ប្រធានការិយាល័យទីផ្សារ នៃនាយកដ្ឋានអភិវឌ្ឍន៏សេដ្ឋកិច្ចជនបទ បានចូលរួមសិក្ខាសាលាថ្នាក់ជាតិលើទី៧ ស្តីពី សហគ្រិនស្ត្រី ក្នុងសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម ពង្រឹងកាលានុវត្តភាព សហគ្រិនស្ត្រីក្នុងសេដ្ឋកិច្ចប៉ៃតង ក្រោមអធិបតីភាព លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នៅ Factory Phnom Penh ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធាន នាយកដ្ឋានលោក លោកស្រី ប្រធាន អនុប្រធានការិយាល័យ មកពីអន្តរក្រសួង និងលោក លោកស្រី មន្ត្រី អង្គការ សហគ្រិន សរុបចំនួន២៥០រូប (ស្រ្តី១៩៥រូប )។
សិក្ខាសាលាបានប្រព្រឹត្តទៅតាមរបៀបវារៈដែលមានដូចជា ៖
១. មតិស្វាគមន៏ ដោយលោកស្រីបណ្ឌិត Catherine Chan ស្ថាបនិក និងជានាយកប្រតិបត្តិUrban Village and Factory Phnom Penh
២. មតិបើករបស់លោកជំទាវ កិក្តិតបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី
៣. វេទិកាពិភាក្សាវគ្គទី១ លើប្រធានបទ យន្តការនិង គោលនយោបាយគាំទ្រដល់សហគ្រិនស្ត្រី ក្នុងសេដ្ឋកិច្ចបៃតង
៤. វេទិកាពិភាក្សាវគ្គទី២ លើប្រធានបទ ការវិនិយោគឧស្សាហកម្ម បៃតងដែលឆ្លើយតប
៥. ចែកលិខិតថ្លែងអំណរគុណដល់អ្នកឧបត្ថម្ភកម្មវិធីសិក្ខាសាលាថ្នាក់ជាតិលើកទី៧