ឯកឧត្តម អ៊ុក ពញ្ញា អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី សុវត្ថិភាពបរិស្ថាននិងសង្គម និងការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ សម្រាប់ការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ របស់គម្រោង SAAMBAT

ចែលរំលែក

ខេត្តកំពត ៖ នាព្រឹកថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសណ្ឋាគារ Kompot Boutique ឯកឧត្តម អ៊ុក ពញ្ញា រដ្ឋលេខាធិការ និងជានាយកគម្រោង SAAMBAT តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី សុវត្ថិភាពបរិស្ថាននិងសង្គម និងការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ សម្រាប់ការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ របស់គម្រោងគាំទ្រនិរន្តភាពហេដ្ឋារចនាសម្ព័ន្ធជនបទដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) ដោយមានការអញ្ជើញចូលរួមមាន លោក ហ៊ សូរិន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត និងងសមាសភាពចូលរួមមកពីខេត្តគោលដៅទាំង១២ របស់គម្រោង និងដៃគូអភិវឌ្ឍន៍ផងដែរ។

 

ឆ្លៀតក្នុងឪកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ បានបន្តអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់គម្រោង SAAMBAT នៅខ្សែផ្លូវ P2R04 (A+B) ស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងបេតុង ចំនួន១ខ្សែ មានប្រវែងសរុបចំនួន ៨ ៥៥៥ម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួន នៅភូមិបុស្សញិញ ឃុំកូនសត្វ ទៅដលភូមិដំណាក់ឆង្អើរ សង្កាត់ព្រៃធំ ស្រុកទឹកឈូក ខេត្តកំពត ដោយជាលទ្ធផលសម្រេចបានប្រមាណ ៨៧%៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ