
ឯកឧត្តម ជី សុីថា អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានការងារលើកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ០១ខ្សែ ប្រវែង ២ ៦០០ម និងសំណង់សិល្បការ្យមួយចំនួន នៅស្រុកស្រីស្នំ ខេត្តសៀមរាប
- ២ ម៉ោងមុន ថ្ងៃទី២៥ ខែកុម្ភៈ ២០២៥
- សកម្មភាពក្រសួង

ខេត្តសៀមរាប ៖ នាថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ជី សុីថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រស្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយមន្រ្តីបច្ចេកទេសនៃនាយកដ្ឋានផ្លូវលំជនបទ និងមន្រ្តីបច្ចេកទេសនៃ គ.ត.វ. ព្រមទាំងតំណាងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានការងារលើកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ០១ខ្សែ ប្រវែង ២ ៦០០ម និងសំណង់សិល្បការ្យមួយចំនួន ស្ថិតនៅភូមិល្បើក ទៅភូមិក្លាំងហាយ ឃុំក្លាំងហាយ ស្រុកស្រីស្នំ ខេត្តសៀមរាប អនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ។
ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ បានជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ និងពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយមនោសញ្ចេតនា សេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត និងពរសព្ទសាធុការពីសំណាក់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ។
ជាមួយគ្នានេះខ្ញុំបាទ បានសំណូមពរបងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានមេត្តាអធ្យាស្រ័យ អភ័យទោស ចំពោះរាល់ផលប៉ះពាល់ដោយអចេតនាដែលកើតមានឡើងដោយសារការស្ថាបនាផ្លូវនេះ និងសូមចូលរួមថែរក្សាការពារផ្លូវនេះនៅពេលស្ថាបនារួចជាស្ថាពរ៕