
ប្រសាសន៍ផ្ដាំផ្ញើ និងអនុសាសន៍សំខាន់ៗ របស់ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២ នៃអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ
- ១៨ ម៉ោងមុន ថ្ងៃទី២១ ខែកុម្ភៈ ២០២៥
- ព័ត៌មានទាន់ហេតុការណ៍ , សកម្មភាពក្រសួង

ប្រសាសន៍ផ្ដាំផ្ញើ និងអនុសាសន៍សំខាន់ៗ របស់ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២ នៃអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ
– ក្រសួងត្រូវបន្តចូលរួមអនុវត្តតាមយុទ្ធសាស្ត្របច្ចុកោណដំណាក់កាលទី១ ដែលមាន បាវចនា ៥ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយបានកំណត់យកអាទិភាពគន្លឹះចំនួន៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ដោយអនុវត្តតាមអភិក្រមពង្រឹង ៧០% និងពង្រីក ៣០%, និងអនុវត្តចក្ខុវិស័យក្រសួង“កសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព, បរិយាបន្ន, នវានុវត្តន៍, ឌីជីថល និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌”
– កម្មវិធីទី១ គឺការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជនបទប្រកដោយភាពធន់ ដោយត្រូវបន្ដខិតខំថែទាំផ្លូវដែលមានស្រាប់ដោយត្រូវមានការចូលរួមពីភាគីពាក់ព័ន្ធ និងត្រូវផ្សព្វផ្សាយសមិទ្ធផលដែលបានអភិវឌ្ឍថ្មីប្រជាពលរដ្ឋ និងអប់រំឱ្យបានយល់ដឹងទូលំទូលាយ
– កម្មវិធីទី២ ការលើកកម្ពស់ផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ដោយខិតខំជំរុញអាត្រាគ្រប់ដណ្តប់ជាមូលដ្ឋានឱ្យបាន ១០០% ត្រឹមឆ្នាំ ២០៣០ និងបង្កើនអាត្រាគ្របដណ្តប់សុវត្ថិភាពបន្ថែមទៀត ដោយសហការជាមួយដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាល
– កម្មវិធីទី៣ ត្រូវបន្ដជំរុញ ការអនុវត្តចលនាភូមិគំរូ ឱ្យទទួលបានជោគជ័យរួមទាំងភូមិជនជាតិដើមភាគតិច និងត្រូវបន្តការអនុវត្តផែនការត្រីវិស័យជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ក្រសួងធនធានទឹក និងឧតុនិយម
– កម្មវិធីទី៤ ត្រូវបន្ដពង្រឹងការអនុវត្តគម្រោងឥណទានរបស់ក្រសួង ដោយពិនិត្យដាក់ទៅភូមិគំរូ ឬសហគមន៍កសិកម្មទំនើប, និងរៀបចំបញ្ជីមុខរបរក្រៅប្រព័ន្ធឱ្យបានច្បាស់លាស់
– កម្មវិធីទី៥ ត្រូវបន្ដអនុវត្តកំណែទម្រង់ចំនួន ៣ (១)កំណែទម្រង់រដ្ឋបាលសាធារណៈ (២) កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងការបណ្តុះបណ្តាលមន្ត្រីព័ត៌មានវិទ្យា (៣) និងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ៕