លោក អឿន ធារិទ្ធ ទទួលជួបពិភាក្សាការងារជាមួយក្រុមទីប្រឹក្សាជំនាញការកូរ៉េ នៃគម្រោង“ការបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍សហគមន៍ ដើម្បីការអភិវឌ្ឍធនធានមនុស្ស និងលើកកម្ពស់អាជីវកម្មកសិកម្មនៅកម្ពុជា”

ចែលរំលែក

រាជធានីភ្នំពេញ៖នាព្រឹកថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥  លោក អឿន ធារិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ សហគមន៍ ទទួលជួបពិភាក្សាការងារជាមួយ Mr. HAN Jung Soo និង Dr. KIM DooHwan ក្រុមទីប្រឹក្សាជំនាញការកូរ៉េ នៃគម្រោង “ការបង្កើតមជ្ឈមណ្ឌល អភិវឌ្ឍន៍សហគមន៍ ដើម្បីការអភិវឌ្ឍធនធានមនុស្ស និងលើកកម្ពស់អាជីវកម្ម កសិកម្មនៅកម្ពុជា” និងសហការី ប្រជុំពិភាក្សា និងពិនិត្យសេចក្ដីព្រាង រចនាសម្ព័ន្ធអង្គភាពគ្រប់គ្រង និងអនុវត្តគម្រោង ឱ្យមានអនុឡោមភាពជាមួយ កំណត់ហេតុនៃកិច្ចពិភាក្សារវាងក្រសួងអភិវឌ្ឍន៍ជនបទ ជាមួយសាជីវកម្ម សហគមន៍ជនបទកូរ៉េ នៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ