ឯកឧត្តម ជី សុីថា អញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យវាយតម្លៃបញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវក្រាលបេតុងចំនួន ០១ខ្សែ នៅខេត្តកណ្តាល

ចែលរំលែក

ខេត្តកណ្តាល៖ នាថ្ងៃចន្ទ ៥រោច ខែមាឃ  ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ  ឆ្នាំ២០២៥ ឯកឧត្តម ជី សុីថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមន្ទីរជំនាញ ចុះត្រួតពិនិត្យវាយតម្លៃបញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវក្រាលបេតុងចំនួន ០១ខ្សែ ប្រវែង ១ ៥៧០ម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួន ស្ថិតនៅភូមិជ័យធំ  ទៅ ភូមិជ្រៃលាស់ ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល អនុវត្តដោយនាយកដ្ឋានស្ថាបនា និងវិស្វកម្ម ក្រសួងមហាផ្ទៃ។

 

បន្ទាប់ពីបានចុះត្រួតពិនិត្យ និងប្រជុំពិភាក្សា គណៈកម្មការអន្តរក្រសួង បានឯកភាពទទួលបញ្ចប់សុពលភាព តាមការស្នើសុំរបស់អ្នកទទួលការ។

 

ជាមួយគ្នានេះឯកឧត្តម បានជួបសំណេះសំណាលសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋដែលជាអ្នកអាស្រ័យផលផ្លូវនេះ និងបានសំណូមពរបងប្អូនប្រជាពលរដ្ឋជួយថែទាំឱ្យបានដិតដល់ដើម្បីប្រើប្រាស់បានយូរអង្វែង។ក្នុងនោះឯកឧត្តម និងក្រុមការងារបាន

នាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមរដ្ឋមន្រ្តី ចែកជូនបងប្អូនប្រជាពលរដ្ឋ ដោយម្នាក់ៗទទួលបានក្រមា ចំនួន ០១។ ប្រជាពលរដ្ឋមានសេចក្តីត្រេកអរសប្បាយរីករាយជាមួយនឹងសមិទ្ធផលដែលបានកសាងឡើងជាបន្តបន្ទាប់ក្នុងមូលដ្ឋានរបស់ពួកគាត់៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ