
លោក ស្រ៊ិន ពុទ្ធី បានអញ្ជើញចុះត្រួតពិនិត្យ និងវាយតម្លៃចុងក្រោយប្រព័ន្ធចែកចាយទឹកតាមបណ្ដាញបំពង់ខ្នាតតូចសហគមន៍ នៅភូមិថ្នល់កោង ឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារ
៤ ម៉ោងមុន ថ្ងៃទី៦ ខែមេសា ២០២៥
ខេត្តពោធិ៍សាត់៖នាថ្ងៃសុក្រ ២ រោច ខែមាឃ ឆ្នាំរោង ឆស័កព.ស. ២៥៦៨ ត្រូវនិងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ រួមជាមួយលោកអនុប្រធានមន្ទីរ លោក-លោកស្រីប្រធាន-អនុប្រធានការិយាល័យជំនាញ បានចូលរួមកិច្ចប្រជុំពិភាក្សា ជាមួយក្រុមការងារនៃនាយកដ្ឋានថែទាំសុខភាពជនបទ ដឹកនាំដោយលោក វេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ និងមានការចូលរួម ពីសំណាក់លោក យី គឹមថាន នាយកអង្គការភ្លែនប្រចាំនៅកម្ពុជា ដើម្បីជជែកពិភាក្សា រកវិធីសាស្ត្រ និងដំណោះស្រាយក្នុងការពន្លឿន ភូមិ-ឃុំ-ស្រុក-ខេត្ត អោយបានបញ្ចប់ការ បន្ទោបង់ពាសវាលពាសកាល (ODF) នៅចុងឆ្នាំ២០២៥ ខាងមុខនេះ ។