លោក អឿន ធារិទ្ធ ចុះតាមដានវឌ្ឍនភាពគម្រោង ការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ នៅខេត្តបាត់ដំបង

ចែលរំលែក

ខេត្តបាត់ដំបង ៖ នារសៀលថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ លោក អឿន ធារិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ និងជាប្រធានគ្រប់គ្រងគម្រោង “ការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ” រួមជាមួយលោក វ៉ាន់ ថុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង បានដឹកនាំក្រុមការងារបច្ចេកទេស ដោយមានការសម្របសម្រួលដោយលោក ហែម សុវណ្ណ អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមសម្របសម្រួលគម្រោងថ្នាក់ខេត្ត ព្រមទាំងមានការចូលរួមពីមន្រ្តីគម្រោងថ្នាក់ខេត្ត និងក្រុមទីប្រឹក្សាគម្រោង បានចុះតាមដាន និងពិនិត្យវឌ្ឍនភាពគម្រោងនៅស្រុកសំឡូត ខេត្តបាត់ដំបង។

ជាលទ្ធផលក្រុមការងារបានចុះពិនិត្យវឌ្ឍនភាពសកម្មភាពអភិវឌ្ឍន៍ភូមិរួមមាន៖

– ពិនិត្យការងារកែលម្អផ្លូវក្រាលល្បាយក្រួសធម្មជាតិ ចំនួន ២ ខ្សែ សរុបប្រវែង ៣,៨៧២គីឡូម៉ែត្រ ទទឹង ៤ម៉ែត្រ សាងសង់ទំនប់បង្ហៀរប្រវែង ២០ម៉ែត្រ និងលូចំនួន ៤កន្លែង។

– ពិនិត្យការងារស្ដារប្រឡាយមួយខ្សែប្រវែង ១,២១៣គីឡូម៉ែត្រ។

– ពិនិត្យទីតាំងសាងសង់ស្ថានីយទឹកពីដុង ២០លីត្រ សម្រាប់ផ្គត់ផ្គង់ដល់សហគមន៍។

– ពិនិត្យការងារអភិវឌ្ឍន៍ភូមិ សាងសង់របងសាលារៀន នៅសាលាបឋមសិក្សាអូរជាំក្រោម និងសាលាបឋមសិក្សាស្ទឹងតូច។

គួរបញ្ជាក់ផងដែរថា គម្រោងភូមិសន្តិភាព ក្នុងខេត្តបាត់ដំបង បាននិងកំពុងបន្តអនុវត្តសកម្មភាពក្នុងភូមិចំនួន ៦ភូមិ ២ឃុំ និង ១ស្រុកបន្តទៀត។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ