
ឯកឧត្តម នួន ពេជ្រនិមិត្ត បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិ បណ្តុះបណ្តាល
- ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ម៉ោង ១២:០០ ល្ងាច
- សកម្មភាពក្រសួង

រាជធានីភ្នំពេញ៖ នាថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម នួន ពេជ្រនិមិត្ត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិបណ្តុះបណ្តាល ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជា ប្រធានគណៈកម្មាធិការជាតិបណ្តុះបណ្តាល ដោយមានការអញ្ជើញចូលរួមពី សំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួងស្ថាប័ននានា រួមទាំងវិស័យឯកជនព្រមទាំងអង្គការដៃគូ ប្រមាណ ១៣០រូប ។
កិច្ចប្រជុំគណៈកម្មាធិការជាតិបណ្តុះបណ្តាលនេះ មានគោលបំណងដូចខាងក្រោម ៖
– ណែនាំសមាសភាពថ្មី
-បង្ហាញពីតួនាទីភារកិច្ចរបស់ គណៈកម្មាធិការជាតិបណ្តុះបណ្តាល
-រៀបចំកែសម្រួលគណៈកម្មការប្រតិបត្តិ
-បង្ហាញពីយន្តការអនុវត្តការវាយតម្លៃផ្អែកលើសមត្ថភាព
-ទទួលស្គាល់ការសិក្សាដែលមានពីមុន និងការទទួលស្គាល់សមត្ថភាពបច្ចុប្បន្ន
-ពិភាក្សាពីយន្តការពង្រឹងគណៈកម្មាធិការជាតិបណ្តុះបណ្តាល ។