ក្រុមការងារនាយកដ្ឋានអភិឌ្ឍន៍សហគមន៍ ចុះផ្ទៀងផ្ទាត់លទ្ធផលវាយតម្លៃលក្ខណៈសម្បត្តិ “ភូមិគំរូ” នៅភូមិដីស្អិត ឃុំស្ទឹងត្រង់ និងភូមិស្រែអន្ទាក់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន

ចែលរំលែក

ខេត្តប៉ៃលិន ៖ នាថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមការងារនាយកដ្ឋានអភិឌ្ឍន៍សហគមន៍ ដឹកនាំដោយ លោក អឿន ធារិទ្ធ ប្រធាននាយកដ្ឋាន និង លោក យស ស៊ីមករា អនុប្រធាននាយកដ្ឋាន ដោយមានការចូលរួមពីលោក ហ៊ត រិទ្ធី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន លោក ឈឹម សម្បត្តិ និងលោក គឺន សុគា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ និងក្រុមការងារបច្ចេកទេស ព្រមទាំងមានការចូលរួមពីលោកមេឃុំ និងគណៈកម្មការអភិវឌ្ឍន៍ភូម(គ.អ.ភ) បានចុះផ្ទៀងផ្ទាត់លទ្ធផលវាយតម្លៃលក្ខណៈសម្បត្តិ “ភូមិគំរូ” នៅភូមិដីស្អិត ឃុំស្ទឹងត្រង់ និងភូមិស្រែអន្ទាក់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ការចុះផ្ទៀងផ្ទាត់លទ្ធផលវាយតម្លៃនេះមានគោលបំណង ដើម្បីពិនិត្យស្ថានភាពការអភិវឌ្ឍរបស់ភូមិ ដែលបានស្នើដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន ព្រមទាំងសិក្សាពីសក្តានុពល និងតម្រូវការបន្ថែមរបស់ភូមិ តាមរយៈការជួបសម្ភាសន៍ជាមួយ គ.អ.ភ ស្វែងយល់ពីប្រភពប្រាក់ចំណូលគ្រួសាររបស់ប្រជាពលរដ្ឋនៅក្នុងភូមិ និងពិនិត្យស្ថានភាពទូទៅនៅក្នុងភូមិ។

 

ក្រោយពីបានចុះផ្ទៀតផ្ទាត់លទ្ធផលវាយតម្លៃលក្ខណៈសម្បត្តិ “ភូមិគំរូ” ទាំង ២ភូមិ ក្នុងខេត្តប៉ៃលិន រួចមកក្រុមការងារនាយកដ្ឋានបានពិភាក្សា និងផ្ទៀតផ្ទាត់លទ្ធផលនៃការចុះវាយតម្លៃនេះជាមួយក្រុមការងារមន្ទីរក្នុងការកំណត់ និងឯកភាពនូវលទ្ធផលរួមក្នុងការចាត់ចំណាត់ភូមិគំរូព្រមទាំងបញ្ជាក់បន្ថែមនូវរបៀបនៃការផ្ទៀងផ្ទាត់សៀវភៅទិន្នន័យភូមិ និងការបញ្ចូលប្រាក់ចំណូលគ្រួសារក្នុងប្រព័ន្ធព័ត៌មានវិទ្យា៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ