លោក ទូច ស៊ីផាត ដឹកនាំមន្រ្ដីបច្ចេកទេស ពិនិត្យវឌ្ឍនភាពការសំណង់របស់គម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនា សម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម 

ចែលរំលែក

ខេត្តតាកែវ ៖ នាថ្ងៃសុក្រ ២រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹង ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ទូច ស៊ីផាត អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានគ្រប់គ្រងគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនា សម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម ហៅកាត់ថា (SAAMBAT) បានរួមជាមួយក្រុមការងារបច្ចេកទេស និងក្រុមទីប្រឹក្សាត្រួតពិនិត្យបច្ចេកទេស និងក្រុមការងារអនុវត្តគម្រោងថ្នាក់ខេត្ត បានអញ្ជើញទៅពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជនបទនៅក្នុងខេត្តតាកែវ ចំនួន ៥ខ្សែ សរុបប្រវែង ៤៣,២គីឡូម៉ែត្រ ក្នុងនោះផ្លូវក្រាលកៅស៊ូពីរជាន់ប្តភេទ (DBST) ប្រវែង ៣៨,៩៤គីឡូម៉ែត្រ និងបេតុងប្រវែង ៤,២៦គីឡូម៉ែត្រ និងសំណង់កំពង់ដរសហគមន៍ចំនួន ២កន្លែង នៅក្នុងស្រុកទ្រាំង ស្រុកកោះអណ្តែត និងស្រុកគីរីវង់ ដោយចែកជាពី ២ ដំណាក់កាលដូចខាងក្រោម ៖

 

ជំហានទី១ មានផ្លូវ ២ខ្សែ និងកំពង់ដរសហគមន៍ចំនួន ១កន្លែង មានវឌ្ឍនភាពនៃការសាងសងសម្រេចបាន ១០០% នៅសល់តែការងារសម្អាតការដ្ឋាន ដំឡើងផ្លាកចរាចរណ៍ និងគូសគំនូសរួមមាន ៖

–  ផ្លូវខ្សែទី១ (ព្រៃសណ្តែក-ត្នោតជុំ) ប្រវែងសរុប ៨, ៣៧គីឡូម៉ែត្រ (កៅស៊ូ ពីរជាន់ ប្រវែង ៨,១២គីឡូម៉ែត្រ  និងបេតុងប្រវែង ០,២៥គីឡូម៉ែត្រ )

–  ផ្លូវខ្សែទី២ (NR.2-ព្រៃផ្អាវ) ប្រវែងសរុប ៣, ០០គីឡូម៉ែត្រ (កៅស៊ូ ២ជាន់ប្រវែង ២,៩៥គីឡូម៉ែត្រ និងបេតុងប្រវែង ០,០៥គីឡូម៉ែត្រ )

–  កំពង់ដរសហគមន៍ចំនួន ១កន្លែង ស្ថិតក្នុងឃុំសំបួរ ស្រុកទ្រាំង។

 

ជំហានទី២ មានផ្លូវ ៣ ខ្សែ និងកំពង់ដរសហគមន៍ចំនួន ១កន្លែង៖

–  ផ្លូវខ្សែទី១ (ដើមដូង-Road No.111) ប្រវែងសរុប ១៥,៧៥គ.ម (កៅស៊ូ ពីរជាន់ ប្រវែង១៣,២ គ. ម  និងបេតុងប្រវែង ២,៥៥ គ.ម)ស្ថិតក្នុងស្រុកកោះអណ្ដែត សម្រេចលទ្ធផលបាន ១៨,៤៤%

–  ផ្លូវខ្សែទី២ (NR.No.2-វត្តភ្ងាស) ប្រវែងសរុប ៩, ៣០គ.ម (កៅស៊ូ ពីរជាន់ប្រវែង ៨,៨២ គ.ម និងបេតុងប្រវែង ០,៤៨ គ.ម)  ស្ថិតក្នុងស្រុកគីរីវង្ស  សម្រេចលទ្ធផលបាន ១៨.៤៤%

–  ផ្លូវទី៣ (ភូមិពោន-វត្តក្រពុំឈូក) ប្រវែងសរុប ៦,៧៨គីឡូម៉ែត្រ (កៅស៊ូ ពីរជាន់ ប្រវែង៥,៨៦គីឡូម៉ែត្រ  និងបេតុងប្រវែង ០,៩២គីឡូម៉ែត្រ ) ស្ថិតក្នុងស្រុកកោះអណ្ដែត ជាលទ្ធផលសម្រេចបាន ៧,២%

–  កំពង់ដរសហគមន៍ចំនួន ១កន្លែង នៅក្នុងឃុំរមេញ ស្រុកកោះអណ្តែត សម្រេចលទ្ធផបាន៣,៧% ។

 

បច្ចុប្បន្នការងារសាងសង់ កំពុងបន្តអនុត្តគម្រោងឱ្យបានចប់ជាស្ថាបពរតាមការគ្រោងទុក ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ