
លោក ស្រ៊ិន ពុទ្ធីដឹកនាំក្រុមការងារបច្ចេកទេសអមដំណើរក្រុមបេសកកម្មរបស់ធនាគារអភិវឌ្ឍន៍ អាស៊ីចុះត្រួតពិនិត្យ និងវាយតម្លៃចុងក្រោយប្រព័ន្ធចែកចាយទឹកតាមបណ្ដាញបំពង់ខ្នាតតូច សហគមន៍នៅខេត្តកំពង់ស្ពឺ
៣ ម៉ោងមុន ថ្ងៃទី៩ ខែមេសា ២០២៥
រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងមានការអញ្ជើញចូលរួមពីលោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបិទសន្និបាតបូកសរុបសមិទ្ធកម្មការងារឆ្នាំ២០២៤ និងលើកទិសដៅបន្តរបស់ក្រសួងកិច្ចការនារី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារសាន់ & មូន រីវើសាយ រាជធានីភ្នំពេញ៕