
ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ អញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចូលរួមក្នុងពិធីបុណ្យមាឃបូជា ឆ្នាំ២០២៥ នៅបរិវេណឧបដ្ឋានសាលាមុខព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ឧត្តុង្គ)
- ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ម៉ោង ១២:៣៣ ល្ងាច
- សកម្មភាពក្រសួង

ខេត្តកណ្តាល ៖ នាព្រឹកថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចូលរួមក្នុងពិធីបុណ្យមាឃបូជា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅបរិវេណឧបដ្ឋានសាលាមុខព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ឧត្តុង្គ) ស្រុកពញាឮ ខេត្តកណ្តាល។
ពិធីបុណ្យមាឃបូជានេះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួង ស្ថាប័នជាតិ តំណាងអង្គទូត រដ្ឋបាលខេត្តកំពង់ស្ពឺ និងកណ្ដាល សិស្ស និស្សិត និងប្រជាជនកម្ពុជាដែលជាពុទ្ធសាសនិកយ៉ាងច្រើនកុះករ៕