ឯកឧត្តម អ៊ុក ពញ្ញា អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី សុវត្ថិភាពបរិស្ថាននិងសង្គម និងការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ សម្រាប់ការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ និងពិនិត្យវឌ្ឍនភាពការស្ថាបនាផ្លូ ចំនួន១ខ្សែ ប្រវែង ១៣ ១០០ម៉ែត្រ របស់គម្រោង SAAMBAT នៅខេត្តកំពង់ចាម

ចែលរំលែក

ខេត្តកំពង់ចាម ៖ នាព្រឹកថ្ងៃអង្គារ ១៤កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសណ្ឋាគារ LBN ASIAN ក្រុងកំពង់ចាម ឯកឧត្តម អ៊ុក ពញ្ញា រដ្ឋលេខាធិការ និងជានាយកគម្រោង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី សុវត្ថិភាពបរិស្ថាននិងសង្គម និងការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ សម្រាប់ការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ របស់គម្រោងគាំទ្រនិរន្តភាពហេដ្ឋារចនាសម្ព័ន្ធជនបទដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) ដោយមានសមាសភាពចូលរួមមកពីខេត្តគោលដៅទាំង១២ របស់គម្រោង និងដៃគូអភិវឌ្ឍន៍ផងដែរ។

 

បន្ទាប់មក ឯកឧត្តមរដ្ឋលេខាធិការ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការស្ថាបនាផ្លូក្រាលកៅស៊ូពីរជាន់ (DBST) និងបេតុង ចំនួន១ខ្សែ មានប្រវែង ១៣ ១០០ម៉ែត្រ និងសំណង់សិល្បការ្យចាប់ពីផ្លូវជាតិលេខ៧ ដល់ព្រៃចក្រី អូរធ្នង់ ឃុំអំពិល ឃុំទ្រាន ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដោយជាលទ្ធផលសម្រេចបានប្រមាណ ៣០%៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ