ឯកឧត្តម ជី ស៊ីថា អញ្ជើញចូលរួមក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារ មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា គម្រប់ ១០ឆ្នាំ (២០១៥-២០២៤) និងខួបគម្រប់ ២៥ឆ្នាំ នៃការបង្កើតនាទីសន្ទនាធម៌

ចែលរំលែក

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទិ្ធសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារមជ្ឈមណ្ឌលវប្បធម៌ ព្រះពុទ្ធសាសនាកម្ពុជា គម្រប់ ១០ឆ្នាំ (២០១៥-២០២៤) និងខួបគម្រប់ ២៥ឆ្នាំ នៃការបង្កើតនាទីសន្ទនាធម៌ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅសាល សន្និសីទចតុមុខ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិតិ្តយស ពុទ្ធបរិស័ទ ព្រះសង្ឃ និង និស្សិត ។ នៅក្នុងពិធីសន្និបាតនេះមជ្ឈមណ្ឌលក៏បានធ្វើពិធីប្រកាសសេចក្តីសម្រេច របស់ គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ប្រគេនព្រះមេគណរាជធានី ខេត្ត ស្តីពីការចូលរួមចំណែកសាងសង់មជ្ឈមណ្ឌលវប្បធម៌ ព្រះពុទ្ធសាសនាកម្ពុជា ពិធីប្រគេននិងផ្តល់ជូននូវ«ពានគុណធម៌»ដល់សប្បុរសជន និងពិធីរាប់បាត្រ ព្រះសង្ឃចំនួន ១៣៥ អង្គ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ